ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបគេងដែលធ្វើឲ្យអ្នកមិនធាត់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកត្រូវតែចេះរៀបចំពេលវេលាគេងអ្នកឱ្យបានត្រឹមត្រូវ មិនត្រូវព្រោះតែការងារ ឬព្រោះតែរឿងផ្សេងៗ ហើយចូលគេងយប់ជ្រៅទេ ព្រោះវាជាទម្លាប់អាក្រក់ដែលអាចធ្វើឱ្យអ្នកងាយឡើងទម្ងន់បាន។
  2. អ្នកអាចហាត់ប្រាណនៅពេលថ្ងៃបាន ព្រោះវាអាចជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ ជាហេតុធ្វើឱ្យអ្នកអាចរក្សារូបរាងដ៏ស្អាតរបស់អ្នកបាន។
  3. អ្នកមិនត្រូវបរិភោគអាហារផ្សេងៗមុនពេលគេងនោះទេ ជាងនេះទៅទៀតអាហារពេលល្ងាច អ្នកត្រូវពិសារមុនពេលគេង៤ម៉ោង ហើយក៏មិនត្រូវផឹកទឹកច្រើនដែរ។ ដូចនេះ អ្នកអាចគេងតាម៣របៀបនេះ ដើម្បីអាចរក្សារាងដ៏ស្អាតរបស់អ្នកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)