ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបញ៉ាំទឹកដែលអាចធ្វើឲ្យអ្នកស្គមបាន។ តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែញ៉ាំទឹកក្តៅអ៊ុនៗចំនួនមួយកែវនៅក្រោយពេលដែលអ្នកក្រោកពីគេង ព្រោះវាអាចជួយបញ្ចេញជាតិពុលទាំងឡាយដែលមានក្នុងរាងកាយអ្នកឲ្យចេញអស់។ ដូចនេះ អ្នកនឹងមិនរីកទទឹងនោះទេ។
  2. ក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំទឹកចាប់ពី១លីត្រកន្លះឡើងទៅ ព្រោះវាអាចជួយអ្នកឲ្យឆាប់មានរាងស្អាតតាមបំណងបាន។
  3. អ្នកគួរតែញ៉ាំទឹកក្តៅអ៊ុនៗនៅរៀងរាល់មួយ ទៅពីរម៉ោង ដោយញ៉ាំយឺតៗចូលទៅក្នុងរាងកាយ។ អ្នកគួរតែចៀសពីការពិសារទឹកដោយប្រញាប់ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក ព្រមទាំងអាចធ្វើឲ្យអ្នកធាត់ទៀតផង។
  4. ក្រោយពេលដែលអ្នកងូតទឹករួច អ្នកអាចពិសារទឹកក្តៅអ៊ុនៗចំនួនមួយកែវបាន ទើបអាចប៉ូវជាតិទឹកក្នុងរាងកាយអ្នកមិនឲ្យបាត់បង់។ ដូចេះ បើអ្នកចង់ស្គម អ្នកអាចញ៉ាំទឹកតាមរបៀបខាងលើនេះបាន នោះអ្នកនឹងមានរាងស្អាតជាមិនខានឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង