មានការយល់ខុសច្រើនណាស់អំពីទំនាក់ទំនងរវាងការជួយខ្លួនឯង និងទំហំរបស់លិង្គ។ ការជួយខ្លួនឯងគឺជាសកម្មភាពមួយធម្មតាសុទ្ធសាធ ហើយក៏ជារឿងធម្មជាតិដែរ ព្រមទាំងមិនមានឥទ្ធិពលអាក្រក់អ្វីទៅលើសុខភាពឡើយ រួមទាំងសុខភាពផ្លូវភេទផងដែរ។ 

វាមិនមានអ្វីត្រឹមត្រូវឡើយ ដែលថា ការជួយខ្លួនឯងធ្វើឲ្យលិង្គរួចតូចជាងមុន។ មនុស្សភាគច្រើនជឿថា កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន មាននាទីធ្វើឲ្យលិង្គលូតលាស់ និងរួចតូច។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយយល់ទៀតថា អ័រម៉ូនមួយនេះនឹងចុះទាប នៅពេលចេញទឹកកាមរួច។ ប៉ុន្តែវាពិតជាមិនត្រឹមត្រូវឡើយ។ មានហេតុផលពីរយ៉ាងដែលវាមិនត្រឹមត្រូវសោះឡើយ៖

  • កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននឹងចុះទាបតែមួយភ្លេតទេក្រោយពីចេញទឹកកាមរួច៖ វាអាចនឹងឡើងខ្ពស់វិញបណ្តោះអាសន្ននៅពេលអ្នករួមភេទ ឬជួយខ្លួនឯង។ បន្ទាប់មក វានឹងត្រឡប់ទៅរកសភាពធម្មតាវិញក្រោយពីចេញទឹកកាមរួច។ ប៉ុន្តែការជួយខ្លួនឯងមិនប៉ះពាល់ទៅលើកម្រិតអ័រម៉ូនក្នុងឈាមឡើយ។ 
  • កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនគ្មានអ្វីដែលត្រូវទាក់ទងនឹងទំហំលិង្គ ឬការឡើងរឹងរបស់លិង្គឡើយ។ ទំហំលិង្គរងការប៉ះពាល់តែហ្សែនពីកំណើតប៉ុណ្ណោះ។ សមត្ថភាពក្នុងការទទួលបានលិង្គរឹង និងរឹងបានយូរ គឺអាស្រ័យទៅលើរឿងច្រើនជាងអ័រម៉ូនតេស្តូស្តេរ៉ូនទៅទៀតដូចជា អារម្មណ៍ របបអាហារ របៀបរស់នៅ និងសុខភាពទូទៅ។ 

មានសំណួរមួយសួរទៀតថា តើការជួយខ្លួនឯងអាចធ្វើឲ្យលិង្គលូតលាស់កាន់តែធំដែរទេ? មិនអាចទេ។ រឿងនេះមិនដឹងថាលឺមកពីណាឡើយ។ អ្នកខ្លះជឿថា វាកើតឡើងដោយសារតែការធ្វើលំហាត់ប្រាណ Kegel ព្រមទាំងសាច់ដុំលិង្គ និងជាលិកាជាច្រើនលូតលាស់កើនទំហំ នៅពេលធ្វើសកម្មភាពជួយខ្លួនឯង។ ថ្វីបើរឿងទាំងនេះគ្រាន់តែជាទស្សនៈមែន តែវាមិនមែនជារឿងត្រឹមត្រូវឡើយ។ 

ការផ្លាស់ប្តូររបអាហារ សារធាតុដែលប្រើប្រាស់ ឬការហាត់ប្រាណមិនអាចធ្វើឲ្យលិង្គរីកធំ ឬតូចជាងមុនឡើយ។ ប៉ុន្តែលិង្គដែលមានសុខភាពល្អ គឺមានរឿងច្រើនដែលត្រូវធ្វើជាមួយនឹងលំហូរឈាម។ នៅពេលលិង្គឡើងរឹង លំហូរឈាមនឹងហូរទៅកាន់ជាលិកាលិង្គទាំងបីក្នុងដងរបស់លិង្គ។ រឿងគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីពង្រឹងដល់លំហូរឈាម នឹងមានប្រយោជន៍ដល់សុខភាពលិង្គទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលប្រហែលជាមិននអាចធ្វើឲ្យលិង្គរីកធំជាងមុនទេ តែអាចធ្វើឲ្យអ្នកកាន់តែមានសុខភាពល្អ ហើយក៏ធ្វើឲ្យលិង្គរឹងកាន់តែខ្លាំងជាងមុនដែរ៖

  • ញ៉ាំអាហារសម្បូរសារធាតុ Folate ដូចជា ស្ពៃស្ពីណាច
  • ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ ឬតែមានជាតិកាហ្វេអ៊ីន
  • ញ៉ាំអាហារសម្បូរសារធាតុ L-arginine ដែលមានក្នុងស្រូវអូដ ឬថ្នាំបំប៉ន
  • លេបថ្នាំបំប៉នវីតាមីន D 
  • បន្ថយការញ៉ាំគ្រឿងស្រវឹង និងជក់បារី
  • ហាត់ប្រាណទៀងទាត់
  • បន្ថយស្រ្តេស៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង