ពិតណាស់កាលណាអ្នកមានពេលវេលាគេងកាន់តែពិបាក អ្នកនឹងកាន់តែពិបាកគេងឲ្យលក់ស្កប់ស្កល់ណាស់។ ហេតុដូច្នេះហើយអ្នកច្រើនតែបេះថ្នាំងងុយគេងមួយគ្រាប់ញ៉ាំដើម្បីដោះស្រាយរឿងនេះ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អដែលអ្នកត្រូវធ្វើជាប្រចាំឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ បើសិនជាអ្នកមិនចង់លេបថ្នាំបន្តទៀតទេ អ្នកអាចអនុវត្តវិធីសាស្រ្តប្លែកៗខាងក្រោមនេះបាន ព្រោះវាត្រូវបានគេរកឃើញថា ជួយឲ្យគេងលក់បានយ៉ាងស្កប់ស្កល់ល្អ៖

ដើរជើងទទេ

ពាក្យមួយឃ្លានិយាយថា ថាមពលដែលមើលមិញឃើញដែលផ្តល់ឲ្យមនុស្សយើង ហើយចេញពីផែនដីនោះ អាចជួយបំបាត់ការរលាក បន្ថយការឈឺចាប់ គ្រប់គ្រងការថប់អារម្មណ៍ និងបង្កើនថាមពលក្នុងខ្លួន។ ហើយវាក៏អាចជួយបំបាត់ការគេងមិនលក់ដែរ។ រឿងនេះចង់និយាយអំពីការរស់នៅលើផែនដី ដោយការដើរជើងទទេលើស្មៅ។ ដូច្នេះចូរព្យាយាមដើរជើងទទេលើស្មៅក្នុងទីធ្លាផ្ទះឲ្យបានច្រើន។ 

ដាំរុក្ខជាតិខ្លះក្នុងបន្ទប់គេង

អ្នកប្រហែលជាអាចដាក់ធូរ ឬផើងផ្កាមួយ ឬពីរក្នុងបន្ទប់គេងដើម្បីដាំផ្កា ឬរុក្ខជាតិដែលអ្នកចូលចិត្តបានបើសិនជាអ្នកកំពុងតែមានការពិបាកគេងលក់រាល់យប់។ រុក្ខជាតិអាចជួយច្រោះខ្យល់ និងផ្តល់សំណើមដល់បរិយាកាសដែលអ្នកដកដង្ហើម ដូច្នេះវាកាន់តែធ្វើឲ្យរាងកាយមានភាពធូរស្រាល ហើយងងុយគេងទៀត។ ប៉ុន្តែមិនត្រូវដាក់រុក្ខជាតិទាំងនោះនៅជិតគ្រែគេងឡើយ។ 

ងូតទឹកត្រជាក់

គ្រប់គ្នាដឹងហើយថា ការងូតទឹកក្តៅឧណ្ហៗជាវិធីសាស្រ្តបំបាត់ភាពតានតឹងក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះវាក៏ជួយឲ្យគេងលក់ស្រួលដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តែតើអ្នកមានដឹងទេថា អ្នកជំនាញមួយចំនួននិយាយថា អ្នកគួរតែងូតទឹកត្រជាក់ចៀសជាងទឹកក្តៅឧណ្ហៗបើសិនជាចង់ឲ្យគេងលក់លឿន។ នេះដោយសារតែសីតុណ្ហភាពក្នុងខ្លួននឹងចុះទាបបែបធម្មជាតិនៅពេលយប់ ដើម្បីជំរុញដល់ការងងុយគេង ដូច្នេះការរីករាយនឹងទឹកត្រជាក់ចៀសងទឹកក្តៅអាចជាជំនួយដល់វិធីជំរុញដល់ការងងុយគេងកាន់តែទៀងទាត់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង