ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា អាកាសធាតុនៅស្រុកយើងក្នុងរដូវនេះ ត្រូវបានចាត់ទុកថា ជារដូវវស្សាហើយ ដូច្នេះទោះបីជាពេលខ្លះមេឃកំពុងតែបើកថ្ងៃក្តៅខ្លាំង ក៏អាចធ្លាក់ភ្លៀងបានដែរ។ យ៉ាងណាមិញ ការផ្លាស់ប្តូរអាកាសធាតុភ្លាមៗបែបនេះអាចធ្វើឲ្យមនុស្សយើងងាយនឹងឈឺណាស់ ជាពិសេសជំងឺផ្តាសាយតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ ខ្ញុំមានវិធីសាស្រ្តមួយចំនួនដែលអាចប្រើប្រាស់បានដើម្បីជួយឲ្យមានសុខភាពល្អបានយូរក្នុរដូវភ្លៀងបែបនេះ។
ញ៉ាំតែអាហារផ្តល់សុខភាព
រដូវភ្លៀងគឺជាពេលវេលាមួយដែលរាងកាយមនុស្សយើងងាយនឹងប្រឈមការបង្ករោគណាស់ ដោយសារតែជំងឺភាគច្រើនរស់នៅក្នុងដំណក់ទឹក។ ហេតុដូច្នេះហើយដើម្បីជាការប្រុងប្រយ័ត្នខ្លួន អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារណាដែលសម្បូរវីតាមីនដូចជា បន្លែ និងផ្លែឈើ។
ទិញសម្ភារៈប្រើប្រាស់ដើម្បីបណ្តេញសត្វល្អិត
កាលណាភ្លៀងធ្លាក់ជាប់រហូត ចំនួនរបស់មូសនឹងកើនឡើងបានយ៉ាងងាយ ហើយនៅក្នុងទីក្រុង ក៏ដូចជាទីជនបទដែរ អាចផ្ទុះជំងឺគ្រុនឈាមបានគ្រប់ពេល ដែលបង្កឡើងដោយមូសខ្លាញីខាំ។ ដូច្នេះបើសិនជាអ្នកត្រូវនៅក្រៅផ្ទះនៅពេលយប់ ចូរកុំភ្លេចលាបថ្នាំលើស្បែកដើម្បីបណ្តេញមូស និងគេងក្នុងមុងជានិច្ច។
កុំដើរក្រោមដំណក់ភ្លៀងធ្លាក់
ថ្វីបើមនុស្សមួយចំនួនចូលចិត្តដើរក្រោមភ្លឿងក៏ដោយ តែក្រោយពីធ្វើបែបនេះរួច អាចនឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺបាន។ ដូច្នេះចូរប្រញ៉ាប់ងូតទឹកចេញឲ្យបានលឿនផងនៅពេលទៅដល់ផ្ទះហើយ។ រឿងនេះនឹងជួយកម្ចាត់ចោលនូវបាក់តេរី ឬមេរោគដែលជាប់លើខ្លួនអ្នកបាន។ បើសិនជាជើងទទឹក ចូរសម្ងួតវាឲ្យបានលឿនបំផុតផង។ យកល្អគួរតែកុំស្លៀកសម្លៀកបំពាក់ដែលកំពុងតែសើមទឹកភ្លៀងអី។
ងូតទឹកមួយថ្ងៃពីរដង
នៅពេលដែលអ្នកចេញទៅក្រៅផ្ទះទទឹកភ្លៀង យកល្អគួរតែងូតទឹកចេញដើម្បីជម្រះចោលនូវភាពគគ្រិច និងញើសដែលជាប់នៅរន្ធញើសចេញ។ រឿងនេះនឹងជួយការពារអ្នកពីការបង្ករោគ ព្រមទាំងអាចជួយឲ្យមានសុខភាពល្អបានទោះបីជាអាកាសធាតុប្រែប្រួលច្រើនក៏ដោយ។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
មិនខ្វល់ថាអ្នកបានធ្វើការច្រើនប៉ុណ្ណាក្នុងមួយថ្ងៃឡើយ ចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទឹកមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន និងថាមពលទេ តែវាក៏ជួយការពារអ្នកពីជំងឺជាច្រើនបានដែរ តាមរយៈការច្រោះជាតិពុលពីក្នុងខ្លួនមុនពេលវាបំផ្លាញអ្វីមួយក្នុងខ្លួន៕