មានកូនមួយចំនួន តែងតែនិយាយពាក្យដែលឆ្លើយចេញមកជានិច្ច។ ដូចនេះ អ្នកគួរតែធ្វើបែបណាទើបអាចកែទម្លាប់អាក្រក់មួយនេះរបស់កូនចោលបាន?

នៅពេលដែលអ្នកលឺកូននិយាយពាក្យមិនសមរម្យ អ្នកមិនគួរស្រែកស្តីឲ្យគេភ្លាមនោះទេ ដោយអ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ហើយឱនចុះនិយាយជាមួយកូនតាមសម្រួល។ អ្នកគួរតែប្រើពាក្យទន់ភ្លន់ ដោយមិនគំរោះគំរើយនិយាយប្រៀបប្រដៅកូន ទើបអាចធ្វើឲ្យគេអាចស្តាប់ចូល ហើយមិនប្រឆាំង និងស្អប់អ្នក។ ម្យ៉ាងទៀត អ្នកក៏អាចបង្រៀនកូនឲ្យប្រើពាក្យស្រាលដើម្បីថាឲ្យបុគ្គលដែលធ្វើអាក្រក់ដាក់គេដែរ ព្រោះពាក្យស្រាលៗមួយចំនួន អាចស្តាប់ទៅដូចជាពាក្យលេងសើច ប៉ុន្តែបង្កប់នូវអត្ថន័យស្តីឲ្យអ្នកដទៃពីកំហុសរបស់ពួកគេដែលបានសាង។ ដូចនេះ អ្នកអាចប្រើធម៌ត្រជាក់ទាំងនេះ ដើម្បីឲ្យកូនស្តាប់បង្គាប់ មិនបន្តនិយាយពាក្យអសុរោះមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រួសារទាំងមូល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង