ឧស្សាហ៍មានអារម្មណ៍ឆាប់ហត់អស់កម្លាំងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីទទួលទានតិច ការគេងមិនគ្រប់ និងធ្វើការធ្ងន់ហួសកម្លាំងនោះការបាត់បង់ថាមពលរាងកាយលឿនក៏អាចបណ្ដាលមកពីមូលហេតុស្មានមិនដល់មួយចំនួនផ្សេងទៀតផងដែរ។ ថាតើមូលហេតុអ្វីខ្លះទៅដែលធ្វើឱ្យអ្នកឆាប់អស់កម្លាំងខុសធម្មតា? ខាងក្រោមវេបសាយសុខភាព Health.com.kh​ នឹងបង្ហាញឱ្យដឹងមូលហេតុចម្បងៗដែលបណ្ដាលឱ្យអ្នកងាយហត់អស់កម្លាំង ៖

១. ទទួលទានទឹកមិនបានគ្រប់គ្រាន់

ទឹក គឺដើរតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ហើយជួយរក្សាក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹកក្នុងរាងកាយនោះវានឹងបង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់។

២. ទទួលទានស្ករ ឬអាហារផ្អែមច្រើនពេក

បើទោះជាអាហារផ្អែមជួយអោយឆាប់មានថាមពលក៏ពិតមែន ក៏ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាពេលខ្លះការទទួលទានស្ករច្រើនក៏អាចធ្វើអោយអស់កម្លាំងដែរ? នោះក៏ព្រោះតែថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។ 

៣. កង្វះលំហាត់ប្រាណ

លំហាត់ប្រាណជួយសម្រួលចរន្តឈាមហូរ និងល្អសម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរនិងរត់ត្រឹកៗយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើនកម្លាំងថាមពលគួរឱ្យកត់សម្គាល់។

. គេងមិនគ្រប់

ការគេងមិនគ្រប់ក៏អាចធ្វើអោយអ្នកអស់កម្លាំងខុសពីធម្មតាផងដែរ! នោះក៏ព្រោះតែការគេង គឺជាពេលដែលអ្នកផ្ដល់អោយរាងកាយនូវពេលសម្រាកស្ដារថាមពលពេញលេញមកវិញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងអោយបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ 

៥. កង្វះជាតិដែក

រាល់កោសិការាងកាយត្រូវការទទួលបានអុកស៊ីហ្សែនគ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ ត្រង់ចំណុចនេះសារធាតុចិញ្ចឹមចាំបាច់បំផុតមួយដែលរាងកាយត្រូវការ គឺជាតិដែក។ កង្វះជាតិដែកផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់ ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង