បញ្ហាគួរឱ្យព្រួយបារម្ភបំផុតនៃសម្ពាធឈាមឡើងខ្ពស់ គឺវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺសសៃឈាមបេះដូង ខ្សោយតម្រងនោម ដាច់សសៃឈាមខួរក្បាល និងគាំង
បេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហាសម្ពាធឈាមឡើងខ្ពស់នេះអាចបណ្ដាលមកពីកត្តាផ្សេងៗរួមបញ្ចូលទាំងរបបអាហារនិងរបៀបរស់នៅប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទម្លាប់ទូទៅមួយចំនួនក៏បង្កើន
ហានិភ័យនៃជំងឺលើសសម្ពាធឈាមផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរជៀសវាង ឬបញ្ឈប់ភ្លាមដើម្បីទប់ស្កាត់ដោះស្រាយបញ្ហាសម្ពាធ
ឈាមឡើងខ្ពស់ ឬលើសសម្ពាធឈាម ៖ 

១. ទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារីពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ក៏ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ប្រសិនបើអ្នកមានជំងឺលើសឈាម ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនលើសប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាសុខភាពនេះ។

២. ទទួលទានកាហ្វេ

ជាតិកាហ្វេអ៊ីនអាចរារាំងអ័រម៉ូនដែលជួយរក្សាសសៃឈាមរីកធំដែលអាចនឹងធ្វើឱ្យអ្នកមានបញ្ហាលើស
សម្ពាធឈាម។ សសៃឈាមរួមតូចក៏បង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភច្រើនផ្សេងទៀតផង
ដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរទទួលទានកាហ្វេលើសពី ២ ទៅ ៣ កែវក្នុងមួយថ្ងៃឡើយ
។ ហើយប្រសិនបើអ្នកមានជំងឺលើសឈាម ចូរបញ្ឈប់ទម្លាប់ទទួលទានកាហ្វេ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនផ្សេងៗទៀតភ្លាម!

៣. គេងមិនបានគ្រប់គ្រាន់

ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិសូដ្យូមច្រើនហើយនោះបញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពីកង្វះនៃការគេងផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថា ប្រមាណជា ៩០ ភាគរយនៃអ្នកដែលគេងមិនគ្រប់ ឬមានជំងឺគេងមិនលក់នឹងអាចជួបប្រទះនូវបញ្ហាសុខភាពគួរអោយបារម្ភជាច្រើន រួមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់។

៤. ជក់បារី

មិនមែនតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ដោយសារការជក់បារី ប៉ុន្តែការជក់បារីក៏មិនល្អចំពោះសុខភាពបេះដូងផងដែរ ក៏ព្រោះវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីគួរអោយព្រួយបារម្ភ។

៥. មិនធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណសោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមបញ្ចូលទាំងជំងឺ
លើសសម្ពាធឈាម។ ដើម្បីជៀសផុតពីជំងឺសាហាវនេះអ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំអោយអ្នកធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យមពី ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ គឺប្រហែលជា ៣០ នាទី ទៅ ១ម៉ោងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង