ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបគេងដែលអាចបញ្ជាក់ថាកូនកំពុងតែឈឺហើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលកូនគេង ហើយយំមិនឈប់ ថែមទាំងមានពេលខ្លះក្រវីលក្បាលមិនឈប់ យកដៃចាប់ត្រចៀក និងកើតមានអាការៈក្តៅខ្លួនជាដើម។  អាការៈទាំងនេះបានបង្ហាញអ្នកថា កូនកំពុងតែអាចប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងត្រចៀកហើយ។ ដូចនេះ អ្នកអាចពិនិត្យត្រចៀកកូន ហើយបើមានអាការៈណាមិនប្រក្រតី អ្នកគួរតែនាំកូនទៅពិនិត្យឲ្យបានទាន់ពេល។
  2. បើកូនគេងតែងតែត្រឡប់មកត្រឡប់ទៅមិនឈប់ ថែមទាំងមានក្លិនមាត់ ហើមពោះ មាត់ស្ងួត បបូរមាត់ឡើងក្រហម ឬបត់ជើងធំមានលក្ខណៈស្ងួតខ្លាំង មានន័យថា កូនកំពុងតែអាចប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងក្រពះ ឬពោះវៀនជាដើម។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយនាំកូនទៅពិនិត្យជាបន្ទាន់។
  3. មានពេលខ្លះ ពេលដែលកូនគេង គេអាចយកដៃគេទៅអេសគូទ។ មុខសញ្ញាមួយនេះ អាចបង្ហាញអ្នកថា កូនកំពុងតែអាចមានព្រូនក្នុងគូទ។ ដូចនេះ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីព្យាបាលឲ្យបានទាន់ពេល ដោយមិនគួរទុកយូរពេកនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)