ខាងក្រោមនេះ Health.com.kh ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នដើម្បីសម្រស់កូនពេលធំឡើង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្បាលរបស់កូនទើបកើតមកគឺមានលក្ខណៈទន់ ដោយងាយខូចទ្រង់ទ្រាយណាស់ពេលដែលអ្នកមិនប្រយ័ត្ន។ ដូចនេះ អ្នកមិនគួរឲ្យកូនគេងតែមួយចំហៀងទេ ព្រោះអាចធ្វើឲ្យក្បាលកូនមិនមូលឡើយ។ អ្នកគួរតែឧស្សាហ៍ប្តូរចុះឡើង ទើបអាចធ្វើឲ្យក្បាលកូនមូលស្អាត។
  2. អ្នកគួរតែឲ្យកូនគេងឲ្យបានគ្រប់ម៉ោង ដោយក្នុងរយៈពេលមួយយប់គួរតែឲ្យកូនគេងឲ្យបាន១២ម៉ោង ហើយមិនគួរឲ្យចូលគេងយប់ជ្រៅឡើយ ទើបអាចធ្វើឲ្យកូនលូតលាស់បានល្អ ហើយប្រព័ន្ធការពាររាងកាយកូននឹងអាចរឹងមាំខ្លាំង។
  3. អ្នកមិនគួរដាក់ប្រដាប់ប្រដាល់លេងលើគ្រែឡើយ ព្រោះកូនអាចសម្លឹងមើលតែប្រដាប់ប្រដាល់លេងទាំងនោះ ដោយធ្វើឲ្យភ្នែកកូនអាចស្រឡេវបាន។ ដូចនេះ អ្នកគួរតែយកប្រដាប់ប្រដាល់លេងទាំងនោះបង្វិលចុះឡើងលេងជាមួយកូន ដើម្បីឲ្យភ្នែកគេស្អាតបាន។
  4. នៅពេលដែលអ្នកពាក់មួកឲ្យកូន មិនគួរឲ្យគ្របលើត្រចៀកកូនឡើយ ព្រោះអាចធ្វើឲ្យខូចទ្រង់ទ្រាយត្រចៀករបស់កូនបានយ៉ាងងាយ ដោយសារតែត្រចៀកកូនទន់។
  5. អ្នកមិនគួរឲ្យកូនមានទម្លាប់ជញ្ជក់ក្បាលដោះជ័រលេងឡើយ ព្រោះវាអាចក្លាយជាទម្លាប់របស់កូនបានយ៉ាងងាយ។ បើជញ្ជក់យូរ នឹងអាចធ្វើឲ្យមាត់កូនមិនស្អាតនោះឡើយ។ ដូចនេះ ទម្លាប់ទាំងនេះ អ្នកគួរតែប្រយ័ត្ន ទើបកូនអាចស្អាតបានពេញរាងកាយទាំងមូល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)