ជំងឺរលាកស្រោមខួរក្បាល មានភាពល្បីខ្លាំងណាស់ហើយក្នុងសង្គមខ្មែរយើងតាំងពីដើមមកម្លេះ ហើយវាក៏ជាឃាតករសម្លាប់ប្រជាជនយើងច្រើនដែរ ទាំងក្មេង និងចាស់។ វាអាចសម្លាប់មនុស្សម្នាក់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ ការយល់ដឹងអំពីអាការៈរបស់ជំងឺនេះអាចជារឿងមានប្រយោជន៍ដើម្បីបង្ការការស្លាប់បានល្អជាងមុន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការវិវត្តន៍របស់អាការៈជំងឺរលាកស្រោមខួរក្បាលតែម្តង ដែលអ្នកគួរតែស្វែងយល់៖
- ក្តៅខ្លួន ក្អួត និងឈឺក្បាល
- ឈឺចដៃជើង ស្បែកស្លេកស្លាំង និងត្រជាក់ប្រអប់ដៃ
- ឡើងកន្ទួលលើស្បែក រឹងក ខ្លាចពន្លឺភ្លឺខ្លាំង និងវង្វេងវង្វាន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកសង្ស័យថាខ្លួន ឬមនុស្សជាទីស្រឡាញ់មានជំងឺរលាកស្រោមខួរក្បាលតាមអាការៈដូចរៀបរាប់ខាងលើ ចូរប្រញ៉ាប់ទៅជួបគ្រូពេទ្យដើម្បីវាយតម្លៃបន្ថែម និងព្យាបាល៕