គ្រប់ពេលដែលអ្នកមានជំងឺផ្តាសាយ ការក្អកគឺជារឿងធម្មតាទេសម្រាប់ជំងឺនេះ។ វាក៏ជារឿងដែលកើតឡើងភ្លាមៗដែរក្រោយពីញ៉ាំអាហាររួច ហើយវាអាចបង្កឡើងដោយរឿងជាច្រើន តែមូលហេតុខាងក្រោមនេះ ច្រើនតែកើតឡើងជាញឹកញាប់ទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែកុំបារម្ភអីបើសិនជាការក្អកកើតឡើងក្រោយពីញ៉ាំអាហារម្តងម្កាលនោះ។ នេះប្រហែលជាអ្នកកំពុងតែញ៉ាំអាហារលឿនពេក ឬមិនបានទំពារអាហារម៉ត់ល្អ។ ក្នុងករណីដែលអ្នកងាយនឹងក្អកភ្លាមៗក្រោយពីញ៉ាំអាហាររួច ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែស្វែងយល់ហើយ៖
ឈ្លក់អាហារចូលសួត
ការឈ្លក់អាហារ ឬកំទិចកំទីអាហារចូលក្នុងបំពង់ខ្យល់ អាចបង្កជាការក្អកភ្លាមៗបាន ដោយសារតែរាងកាយមិនទទួលស្គាល់អ្វីក្រៅពីខ្យល់ចូលទៅក្នុងផ្លូវដង្ហើមឡើយ ដូច្នេះវានឹងរ៉េភ្លេចចេញមកក្រៅវិញតាមរយៈការក្អកតែម្តង។
ប្រតិកម្មនឹងអាហារ
ពេលខ្លះ ប្រព័ន្ធភាពស៊ាំមនុស្សយើងយល់ថា អាហារដែលអ្នកញ៉ាំនោះគឺជារបស់គ្រោះថ្នាក់ដូចបាក់តេរី និងវីរុស ហេតុដូច្នេះហើយទើបវាបង្កជាការទប់ស្កាត់លឿនតែម្តង តាមរយៈការក្អកដើម្បីបញ្ចេញវាចេញមកខាងក្រៅខ្លួនវិញ។ ការមានប្រតិកម្មនឹងអាហារជាច្រើនបង្កជាអាការៈតិចតួចប៉ុណ្ណោះដូចជា ការក្អក និងហៀរសម្បោរ។ ប៉ុន្តែករណីខ្លះក៏ធ្ងន់ធ្ងរដែរដូចជា ហើមបំពង់ក និងពិបាកដកដង្ហើម ដែលត្រូវការពេទ្យព្យាបាលភ្លាមៗ។
ជំងឺហឺត
វាមិនខុសគ្នានឹងការមានប្រតិកម្មនឹងអាហារឡើយ ដោយជំងឺហឺតអាចធ្វើទុក្ខលើអ្នកដែលមានជំងឺផ្លូវដង្ហើម ហើយញ៉ាំអ្វីដែលជំរុញដល់ជំងឺនេះកើតឡើយ។ សារធាតុ Sulfite ដែលមានក្នុងអាហារ និងភេសជ្ជៈភាគច្រើន ត្រូវបានគេដឹងថា ជាមូលហេតុនាំឲ្យធ្វើទុក្ខជំងឺហឺត។ វាក៏មានក្នុងផ្លែឈើក្រៀម ខ្ទឹមបារាំងត្រាំ ភេសជ្ជៈកំប៉ុង ស្រាបៀរ និងស្រាដែរ។
ច្រាលទឹកអាស៊ីតក្រពះ
តើអ្នកជាមនុស្សឧស្សាហ៍មានអាការៈក្រហាយទ្រូងក្រោយពីញ៉ាំអាហារសម្បូរខ្លាញ់ ហិរ ឬអាស៊ីតដែរទេ? បើអ៊ីចឹងមែន នោះគឺជាការច្រាលអាស៊ីតក្រពះហើយ។ ក្រៅពីក្រហាយទ្រូង ការក្អកក៏អាចកើតឡើងជាពិសេសដែរបើសិនជាបំពង់កររងការរលាកដែរ។ ការច្រាលអាស៊ីតក្រពះកើតឡើងនៅពេលអាស៊ីតក្រពះចេញពីក្រពះ និងបង្ករលាកបំពង់ក។ ក្រៅពីញ៉ាំអាហារ កត្តាផ្សេងៗទៀតដែលនាំឲ្យច្រាលអាស៊ីតក្រពះដែរនោះមានដូចជា ការគេងភ្លាមៗក្រោយពីបាយរួច ជក់បារី ធាត់ជ្រុល និងមានផ្ទៃពោះ។
ពិបាកលេបអាហារ
អ្នកដែលមានបញ្ហាពិបាកលេបអាហារ ទំនងជាងាយកើតអាការៈក្អកណាស់ក្រោយពីញ៉ាំអាហាររួច ហើយវាក៏កើតឡើងដោយសារតែការញ៉ាំអាហារ ឬភេសជ្ជៈទាំងឡាយណាដែលនាំឲ្យស្ទះបំពង់លើក្រពះតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មូលហេតុញឹកញាប់នៃការពិបាកលេបអាហារគឺការច្រាលទឹកអាស៊ីតក្រពះតែម្តង ដែលវាកើតឡើងខ្លាំងក្លារហូតដល់ខូចខាតធ្ងន់ធ្ងរនៅបំពង់លើក្រពះ៕