តើអ្នកចេះតែមានអារម្មណ៍ត្រជាក់ចុងជើងដែរទេ? ទេរឿងនេះមិនមែនកើតឡើងនៅពេលអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬភ័យខ្លាចឡើយ។ មនុស្សជាច្រើននឹងមានបញ្ហាត្រជាក់ប្រអប់ជើង ឬចុងជើងយ៉ាងណាស់ម្តងក្នុងជីវិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតាមរយៈអត្ថបទនេះ ខ្ញុំនឹងបង្ហាញអំពីហេតុផលញឹកញាប់មួយចំនួនដែលវាធ្វើឲ្យត្រជាក់ដល់ចុងជើង ថាតើគួរតែស្វែងរកការព្យាបាលឬអត់៖

ប៉ះពាល់នឹងភាពត្រជាក់

មូលហេតុញឹកញាប់បំផុតមួយនៃការត្រជាក់ចុងជើង គឺការប៉ះពាល់នឹងភាពត្រជាក់តែម្តង។ បើសិនជាវាគឺជារដូវរងារហើយ យកល្អគួរតែកុំបើកម៉ាស៊ីនត្រជាក់ខ្លាំងអី។ រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកមិនបានស្លៀកពាក់គ្រប់គ្រាន់ទេ។ យ៉ាងណាមិញ យកល្អគួរតែពាក់ស្រោមជើងផងបើសិនជាជើងអ្នកឧស្សាហ៍ត្រជាក់មែននោះ។ 

របត់ឈាមខ្សោយ

វិធីសាស្រ្តមួយផ្សេងទៀតដែលនាំឲ្យត្រជាក់ចុងជើងនោះគឺរបត់ឈាមខ្សោយនៅចុងជើង។ ឈាមជាអ្នកធ្វើឲ្យក្តៅឧណ្ហៗ ហើយបើសិនវាមិនអាចទៅដល់ចុងជើងទេ នោះវាងាយនឹងធ្វើឲ្យចុងជើងត្រជាក់បាន។ យ៉ាងណាមិញ វាក៏ទំនងជាធ្វើឲ្យស្បែកនៅប្រអប់ជើង និងក្រចកជើងស្លេកស្លាំង ឬស្វាយផងដែរ។ 

កង្វះគ្រាប់ឈាម

ឈាមត្រូវតែមានចំនួនកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ទើបអាចដឹកនាំអុកស៊ីសែនបានគ្រប់គ្រាន់ទៅចិញ្ចឹមរាងកាយបាន។ ការដែលកង្វះកោសិកាគ្រាប់ឈាមក្រហមនឹងបង្កជាអាការៈជាច្រើន ហើយមួយក្នុងចំណោមនោះគឺត្រជាក់ចុងដៃ និងចុងជើងតែម្តង។ អាការៈផ្សេងៗទៀតមានដូចជា ស្បែកស្លេកស្លាំង ពិបាកដកដង្ហើម បេះដូងលោតញ៉ាប់ និងអស់កម្លាំង។ ការដែលញ៉ាំអាហារសម្បូរជាតិដែក និងថ្នាំបំប៉នជាតិដែកគឺជាដំណោះស្រាយដ៏ល្អសម្រាប់រឿងនេះ។ 

ជំងឺទឹកនោមផ្អែម

កំពុងតែមានជំងឺទឹកនោមផ្អែមមានន័យថា កោសិកាក្នុងខ្លួនមិនអាចឆ្លើយតបនឹងអ័រម៉ូនអាំងស៊ុយលីន ដើម្បីបញ្ចុះជាតិស្ករក្នុងឈាមបានទេ។ នេះគឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរបំផុតមួយ ដោយសារតែវានឹងបង្កបញ្ហាធ្ងន់ធ្ងរខុសៗគ្នាជាច្រើនទៀតនៅថ្ងៃក្រោយ ហើយក្នុងនោះក៏មានការខូចខាតដល់សរសៃប្រសាទចុងដៃចុងជើង ផងដែរ។ ការខូចសរសៃប្រសាទដោយសារតែជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងល្អ អាចធ្វើឲ្យប្រអប់ជើងមានអារម្មណ៍ត្រជាក់ ហើយក៏ប៉ះទៅត្រជាក់ដែរ។ អាការៈផ្សេងៗទៀតដែលអាចកើតមានចំពោះការខូចសរសៃប្រសាទនៅប្រអប់ជើងមានដូចជា ឈឺចាប់ ស្ពឹក ធ្ងន់ជើង និងមានអារម្មណ៍ដូចម្ជុរចាក់។

កង្វះអ័រម៉ូនទីរ៉ូអ៊ីត

ការកង្វះអ័រម៉ូនទីរ៉ូអ៊ីត អាចបណ្តាលឲ្យការរំលាយអាហារមានភាពយឺត ហេតុដូច្នេះហើយទើបវាមានឥទ្ធិពលដោយផ្ទាល់ទៅលើសីតុណ្ហភាពក្នុងរាងកាយ និងបង្កជាការត្រជាក់ជើងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ការកង្វះអ័រម៉ូនទីរ៉ូអ៊ីតអាចបង្កជាការត្រជាក់នៅប្រអប់ជើងបាន។ អាការៈផ្សេងៗទៀតនៃគារកង្វះអ័រម៉ូនទីរ៉ូអ៊ីតដែរនោះមានដូចជា ឡើងទម្ងន់ អស់កម្លាំង ខ្សោយសាច់ដុំ ស្បែកស្ងួត និងទល់លាមកជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង