ជាតិដែកដើរតួនាទីសំខាន់មួយក្នុងរាងកាយ ចាប់ពីដឹកនាំអុកស៊ីសែនចិញ្ចឹមរាងកាយទាំងមូល រហូតដល់ផលិតកោសិកាគ្រាប់ឈាមក្រហម។ ជីវជាតិដ៏សំខាន់នេះក៏ត្រូវបានគេរកឃើញក្នុងអាហារដែលយើងញ៉ាំដែរ។ ប៉ុន្តែបញ្ហានោះគឺថា ជាតិដែកដែលទទួលបានពីរបបអាហារគឺមិនគ្រប់គ្រាន់នឹងតម្រូវការប្រចាំថ្ងៃទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកង្វះជាតិដែក អាចនាំឲ្យកើតជំងឺកង្វះគ្រាប់ឈាម ដែលមានអាការៈដូចជា អស់កម្លាំងជាដើម។ សម្រាប់ស្រ្តីដែលកំពុងតែមករដូវវិញ រឹតតែត្រូវការជាតិដែកកាន់តែច្រើនទៀតហើយ។ សំណាងដែរ អ្នកអាចប្រាកដថា កម្រិតជាតិដែកក្នុងឈាមនៅធម្មតាជាប់តាមរយៈការបញ្ចូលអាហារខាងក្រោមនេះក្នុងរបបអាហារប្រចាំថ្ងៃ៖
ស្ពៃស្ពីណាច
បើសិនជាអ្នកមិនកំពុងតែញ៉ាំស្ពៃស្ពីណាចទេ យកល្អគួរតែចាប់ផ្តើមញ៉ាំពេលឥឡូវទេ ព្រោះវាមិនត្រឹមតែមានប្រយោជន៍ច្រើនទេ ថែមទាំងមានកាឡូរីទាបបំផុត។ ការញ៉ាំស្ពៃស្ពីណាចឆ្អិន ១០០ក្រាម អាចទទួលបានជាតិដែក ៣.៦មីលីក្រាម។ យកល្អគួរតែញ៉ាំជាមួយនឹងអាហារសម្បូរវីតាមីន C ផងដើម្បីបង្កើនការបឺតស្រូបជាតិដែកពីអាហារ។
គ្រាប់ល្ពៅ
ប្រភពជាតិដែកមួយផ្សេងទៀតដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហារបានគឺគ្រាប់ល្ពៅ។ អាហារសម្រនប្រភេទនេះ ២៨.៣៤ក្រាមអាចផ្តល់ជាតិដែកប្រហែល ៤.២មីលីក្រាម។ ក្រៅពីនេះ គ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្គសី វីតាមីន K ព្រមទាំងម៉ង់ហ្គាណេសផងដែរ។ អ្នកក៏អាចញ៉ាំគ្រាប់ល្ពៅដើម្បីបង្កើនចំនួនជាតិម៉ាញ៉េស្យូម ថែមទៀត។
ផ្លែអាព្រីកូដក្រៀម
ផ្លែអាព្រីកូដក្រៀមត្រូវបានគេរកឃើញថាមានជាតិដែលច្រើនដែរ ដោយផ្លែនេះមួយកូនចានចង្កឹះអាចទទួលបានជាតិដែក ៣.៤៦មីលីក្រាមដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកអាចញ៉ាំវាជាអាហារសម្រន់ ជាពិសេសញ៉ាំជាមួយគ្នានឹងផ្លែឈើផ្សេងៗទៀត៕