វិធីព្យាបាលដោយខ្លួនឯងត្រូវបានអះអាងថាមានប្រសិទ្ធភាពព្យាបាលការឈឺចង្កេះដែរ។ តំបន់ឆ្អឹងខ្នងត្រង់ចង្កេះដើរតួនាទីសំខាន់ច្រើនណាស់សម្រាប់រាងកាយមនុស្សយើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកអាចសាកល្បងអនុវត្តឥរិយាបថនៃការគេងខាងក្រោមនេះបានបើសិនជាអ្នកកំពុងតែជួបបញ្ហាឈឺចង្កេះ។
គេងចំហៀងដូចទារកក្នុងផ្ទៃ
បើសិនជាអ្នកកំពុងតែមានបញ្ហាក្លនលានឆ្អឹងខ្នង ឬហៅថា អ៊ែកណេឌីស្កាល នៅចង្កេះ អ្នកប្រហែលជាចង់សាកល្បងការគេងនៅចំហៀង ហើយច្បត់ខ្លួនដូចលក្ខណកូនក្នុងផ្ទៃហើយ៖
- ចូរគេងផ្ងាហើយប្រែថ្នមៗទៅជាគេងផ្អៀងវិញ
- ចូរច្បត់ជង្គង់ឲ្យប៉ះទ្រូង បន្ទាប់មកអោនទ្រូងមកប៉ះជង្គង់ផង
- អ្នកអាចប្តូរទៅម្ខាងទៀតបានដើម្បីកុំឲ្យមានអតុល្យភាពរាងកាយ
ក្បួននៃការគេងនេះនឹងជួយរុញក្លនដែលលានចេញចូលទៅក្នុងចន្លោះដើមវាវិញ។
គេងផ្កាប់ដោយដាក់ខ្នើយនៅក្រោមពោះ
អ្នកប្រហែលជាធ្លាប់លឺថា ការគេងផ្កាប់មិនមែនជារឿងល្អចំពោះការឈឺខ្នងឡើយ។ នេះគឺជាការពិតមួយដែរ ដោយសារតែវាដាក់សម្ពាធខ្លាំងនៅលើក។ តែបើសិនជាអ្នកកំពុងតែសម្រាកផ្កាប់មុខ អ្នកពិតជាមិនចង់ប្តូរឥរិយាបថនៃការគេងផ្សេងឡើយ ផ្ទុយទៅវិញគួរតែ៖
- ដាក់ខ្នើយក្រោមត្រគាក និងពោះដើម្បីកុំឲ្យមានសម្ពាធដល់ខ្នងបាន
- ចូរជ្រើសរើសខ្នើយកើយក្រោមក្បាល ទៅតាមជំហរដែលអ្នកយល់កើយទៅស្រួល
អ្នកដែលកំពុងតែមានជំងឺខូចទ្រនាប់ឆ្អឹងកងខ្នង ប្រហែលជាទទួលបានប្រយោជន៍ច្រើនបំផុតពីការគេងផ្កាប់ដោយកល់ខ្នើយពីខាងក្រោម។ អ្នកក៏អាចបំបាត់សម្ពាធនៅចន្លោះឆ្អឹងកងខ្នងផងដែរ។
គេងចំហៀងដោយដាក់ខ្នើយនៅចន្លោះជង្គង់
អ្នកអាចប្រែមកគេងចំហៀងវិញបានបើសិនជាការគេងផ្ងាមិនធ្វើឲ្យមានផាសុកភាពទេ។ បើសិនជាអ្នកត្រូវការគេងចំហៀងមកឆ្វេងឬស្តាំ ចូរកុំភ្លេចដាក់ខ្នើយនៅចន្លោះជង្គង់ផង។ បើសិនជាមានចន្លោះរវាងគ្រែ និងចង្កេះនោះ អ្នកអាចប្រើខ្នើយតូចមួយកល់ពីក្រោមបាន។ ខណៈពេលដែលអ្នកអាចប្រើខ្នើយមួយឬពីរ អ្នកគួរតែអាចគេងនៅចំហៀងដូចគ្នាបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការធ្វើបែបនេះនឹងជួយបំបាត់បញ្ហាជាច្រើនដូចជា Scoliosis ឬ អតុល្យភាពសាច់ដុំ។
ការគេងចំហៀងតែមួយមុខនឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើយ។ វាគឺជាការប្រើប្រាស់ខ្នើយនៅចន្លោះជង្គង់ទើបផ្តល់ភាពងាយស្រួលជាង។ ខ្នើយនេះនឹងជួយទ្រទ្រង់ដល់ភាពត្រង់របស់ត្រគាក សន្លាក់ត្រគាក និងឆ្អឹងកងខ្នង៕