ឧស្សាហ៍ទទួលទាន ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាគ្រាប់ធញ្ញជាតិប្រសើរណាស់សម្រាប់សុខភាពជួយទប់ស្កាត់ជំងឺបាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ល្អបំផុតមួយដែលអ្នកគួររួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃជាប្រចាំ ៖
១. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ
គ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ជំងឺស្ទះសសៃឈាមបេះដូង គាំងបេះដូងគួរអោយកត់សម្គាល់។ គ្រាប់ធញ្ញជាតិក៏មានប្រសិទ្ធិភាពកាត់បន្ថយការរលាកនិងធ្វើអោយមុខងារសសៃឈាមក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។
២. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗបានយ៉ាងប្រសើរ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមានលក្ខណៈសម្បត្តិកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ។
៣. បង្កើនសុខភាពខួរក្បាល
ប្រភពដ៏ល្អមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត សណ្ដែកដី គ្រាប់ស្វាយចន្ទី និងគ្រាប់រីករាយជាដើម។ គ្រាប់ធញ្ញជាតិទាំងនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ។
៥. សុខភាពស្បែក
គ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពស្បែក
ជួយទប់ស្កាត់បញ្ហានៃភាពស្ងួត។ ដូច្នេះដើម្បីរក្សាជាតិសំណើមនៃស្បែក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
៦. ទប់ស្កាត់បញ្ហាក្រពេញប្រូស្តាត
គ្រាប់ធញ្ញជាតិជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពប្រឆាំងការររលាកក្នុងរាងកាយជួយទប់ស្កាត់បញ្ហាក្រពេញប្រូស្តាតបានយ៉ាងប្រសើរ៕