ទោះបីជាការផោមត្រូវបានគេចាត់ទុកថាជាលក្ខណៈធ្វើឲ្យមានអាម៉ាសក៏ដោយ តែវាជារឿងធម្មតា និងកើតឡើតបែបធម្មជាតិទេ។ វាគឺជាលទ្ធផលនៃការងាររបស់ប្រព័ន្ធរំលាយអាហារយើង។ តាមពិតទៅ ការផោមគឺជារឿងល្អចំពោះសុខភាព និងរាងកាយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាងកាយមនុស្សយើងផលិតជាខ្យល់ដើម្បីជាផ្នែកមួយនៃការរំលាយអាហារ។ អ្នកក៏អាចលេបខ្យល់នៅពេលញ៉ាំអាហារ ទំពារអាហារ ឬលេបអាហារដែរ។
ការផោមគឺជាសញ្ញាមួយដែលបញ្ជាក់ រាងកាយកំពុងតែធ្វើការងារដ៏ត្រឹមត្រូវរបស់វាហើយ ព្រមទាំងបញ្ជាក់អំពីសុខភាពដូចខាងក្រោមនេះ៖
- របបអាហារមានតុល្យភាព
- បន្ថយការឈឺពោះ
- ពង្រឹងដល់សុខភាពពោះវៀនធំ
- បន្ថយការហើមពោះ
- បញ្ជាក់អំពីការមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារ ឬអាហារធ្វើទុក្ខ
- បញ្ជាក់អំពីពោះវៀនកំពុងតែមានសុខភាពល្អ
- បញ្ជាក់អំពីអាការៈណាមួយក្នុងខ្លួន ជាពិសេសបើសិនជាផោមមានក្លិនស្អុយខ្លាំង វាអាចជាអាការៈរបស់ជំងឺណាមួយហើយ។
ជាមធ្យម មនុស្សម្នាក់អាចផោម ១៤ ទៅ២៣ដងជារៀងរាល់ថ្ងៃ។ អ្នកប្រហែលជាធ្លាប់មានការផោមតិចជាងនេះ ឬច្រើនជាងនេះ អាស្រ័យទៅតាមអ្វីដែលអ្នកញ៉ាំ និងរបៀបរស់នៅ។ ភាគច្រើនអ្នកនឹងផោមដោយគ្មានក្លិន ឬមិនដឹងថាខ្លួនឯងផោមផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តែពេលខ្លះ ការផោមអាចមានក្លិនតិចតួច ឬលឿជាងធម្មតា។ ការផោមដែលចាត់ទុកថាច្រើនពេកនោះគឺ ច្រើនជាង ២៥ដងក្នុងមួយថ្ងៃ។ ខណៈពេលដែលអ្នកប្រហែលជាមិនអាចទាយដឹងអំពីចំនួនដង តែអ្នកច្រើនតែមានអារម្មណ៍មួយថា ដូចមានខ្យល់កំពុងតែចេញពីក្នុងរន្ធគូថញឹកជាប់ហើយ៕