ការឈឺចាប់ក្នុងពេលមករដូវ អាចមានលក្ខណៈចាប់ពីតិចៗរយៈពេលយូរបំផុតមួយថ្ងៃ ឬពីរថ្ងៃ រហូតដល់ឈឺចាប់ច្រើនថ្ងៃមិនអាចធ្វើការអ្វីបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះហើយគឺជាអាការៈញឹកញាប់បំផុតដែលបង្កជាការឈឺចាប់ក្នុងអាងត្រគាក ដែលកើតឡើងមុនពេល និងក្នុងពេលមករដូវ។ ការឈឺចាប់នេះបង្កឡើងដោយការកន្ត្រាក់របស់ស្បូនដែលកើតឡើងមុនពេល ឬក្នុងពេលមករដូវ។ 

ការឈឺចាប់ក្នុងពេលមករដូវជាអារម្មណ៍មួយដូចជា មានអ្វីគោះ ឬជាការឈឺចាប់បែបរមួលៗក្នុងពោះផ្នែកខាងក្រោម។ អ្នកក៏ប្រហែលជាមានអារម្មណ៍ថា មានសម្ពាធ ឬឈឺងំជាប់ក្នុងពោះដែរ។ ការឈឺចាប់នេះអាចចាក់ទៅចង្កេះ និងភ្លៅខាងក្នុង។ ការឈឺចាប់បែបរមួលច្រើនតែចាប់ផ្តើមរយៈពេលមួយថ្ងៃពីរមុនពេលមករដូវ និងឈឺខ្លាំងជុំវិញ ២៤ម៉ោងក្រោយពេលរដូវចាប់ផ្តើមមក។ ជាធម្មតាវាកើតឡើងយូរបំផុតពីពីរទៅបីថ្ងៃអីអស់ហើយ។ ការឈឺចាប់ក្នុងពេលមករដូវអាចជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដូចជា៖

  • ចង្អោ
  • អស់កម្លាំង
  • លាមកទន់
  • ឈឺក្បាល
  • វិលមុខ

ជាធម្មតាការឈឺចាប់ក្នុងពេលមករដូវគឺឈឺខ្លាំង តែវាច្រើនតែឆ្លើយតបយ៉ាងល្អជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen ជាដើម។ ប៉ុន្តែការឈឺចាប់ធ្ងន់ធ្ងរច្រើនតែចាប់ផ្តើមលើស្រ្តីទើបតែមករដូវដំបូងៗ។ 

ការឈឺចាប់ក្នុងពេលមករដូវធ្ងន់ធ្ងរ ជាធម្មតាគឺពិបាកស្រួលបួលវិញដោយខ្លួនឯងណាស់ តែវិធីសាស្រ្តខាងក្រោមនេះអាចជួយអ្នកបាន៖

  • ហាត់ប្រាណទៀងទាត់៖ យកល្អគួរតែព្យាយាមហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ចំនួន ៣ដងក្នុងមួយសប្តាហ៍ រយៈពេល ៨សប្តាហ៍ជាប់គ្នា។ 
  • ប្រើថង់ទឹកក្តៅស្អំ៖ មានអំណះអំណាងមួយបញ្ជាក់ថា ភាពក្តៅប្រហែលជាមានប្រសិទ្ធភាពដូចនឹង Ibuprofen ដែរ។ ចូរស្អំទឹកក្តៅនៅពោះផ្នែកខាងក្រោម។
  • គ្រប់គ្រងស្រ្តេស៖ អ្នកអាចប្រើវិធីហាត់ការដកដង្ហើម យូហ្គា និងចំណាយពេលឲ្យច្រើននូវអ្វីដែលអ្នកចូលចិត្តដើម្បីបន្ថយស្រ្តេស។
  • ត្រាំទឹកក្តៅ៖ វិធីនេះនឹងជួយសម្រួលដល់ការឈឺចាប់នៅពោះផ្នែកខាងក្រោម និងចង្កេះ។ 
  • លេបថ្នាំបំប៉ន៖ ថ្នាំបំប៉នជាច្រើនប្រហែលជាជួយបន្ថយភាពធ្ងន់ធ្ងរនៃការឈឺចាប់ក្នុងពេលមករដូវដែរដូចជា អាស៊ីតខ្លាញ់អូមេហ្គាបី ម៉ាញ៉េស្យូម និងវីតាមីន B1 និងB6។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ថ្នាំបំបាត់ការឈឺដោយមិនមានវេជ្ជបញ្ជា៖ ថ្នាំប្រភេទ Ibuprofen និង Acetaminophen ច្រើនតែមិនគ្រប់គ្រាន់សម្រាប់បំបាត់ការឈឺចាប់ធ្ងន់ធ្ងរទេ។ យកល្អគួរតែលេបវាមួយថ្ងៃមុនពេលចាប់ផ្តើមមានការឈឺចាប់ ទើបមានប្រសិទ្ធភាពជាង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង