យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ថ្នាំអាឡែហ្ស៊ីត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាប្រតិកម្មអាឡែហ្ស៊ី។ ប៉ុន្តែមានមនុស្សជាច្រើនប្រើថ្នាំនេះគ្រប់ពេលដែលពួកគេគេងមិនលក់ ដោយសារតែវាមានផលរំខានមួយធ្វើឲ្យងងុយគេង។ យ៉ាងណាមិញ ថ្នាំនេះមិនមែនមានផលរំខានតែមួយនេះទេ គឺមានច្រើនទៀតដូចជា វិលមុខ និងស្ងួតមាត់ជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីនេះអាចជួយអ្នកស្តានូវការគេងពី ៧ទៅ ៩ម៉ោងឡើងវិញ ហើយគ្រូពេទ្យក៏បញ្ជាក់ទៀតថា គ្រាន់តែប្រើប្រាស់ថ្នាំនេះពី២ ទៅ៣យប់ គឺមិនមានអ្វីជាបញ្ហាឡើយ។ អ្វីដែលជាដំណឹងល្អនោះគឺថា វាមានវិធីផ្សេងទៀតដែលអាចជំនួសការលេបថ្នាំប្រឆាំងអាឡែហ្ស៊ីនេះ តែអាចជំរុញដល់ការងងុយគេងបានដូចគ្នា ហើយក៏មិនបង្កជាផលរំខាន ឬពុលអ្វីដែរ។ 

ផ្លែចេក

វិធីព្យាបាលការគេងមិនលក់ដ៏ពេញនិយមបំផុតគឺការញ៉ាំចេកមួយផ្លែ ហើយវាក៏មានប្រសិទ្ធភាពបំផុតដែរ នេះដោយសារតែវាផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម ដែលជួយជំរុញដល់ការធូរស្រាលក្នុងរាងកាយ និងចិត្ត។ ដូច្នេះការគេងមិនលក់លែងជាបញ្ហាទៀតហើយ។

ទឹកដោះគោ

វាមិនខុសគ្នានឹងផ្លែចេកឡើយ គឺផ្ទុកទៅដោយជាតិម៉ាញ៉េស្យូមដែលជម្រុញដល់ការគេង។ តែវាមានជាតិរ៉ែច្រើនទៀតដែលអាចជួយឲ្យអ្នកងងុយគេងកាន់តែល្អ នោះគឺជាជាតិកាលស្យូមតែម្តង។ កាលស្យូមមិនត្រឹមតែជួយឆ្អឹងរឹងមាំទេ តែក៏ជួយឲ្យគេងលក់ស្រួលដែរ។ 

គ្រាប់ផ្លែឈើ

ការញ៉ាំគ្រាប់ផ្លែឈើមួយក្តាប់ដៃ អាចជារឿងល្អបើសិនជាអ្នកកំពុងតែពិបាកគេងឲ្យលក់មែននោះ។ នេះដោយសារតែអាហារប្រភេទនេះជាប្រភពដ៏ឆ្លាតវៃនៃសារធាតុ Tryptophan ដែលជាអាស៊ីតអាមីណេមួយប្រភេទត្រូវបានវិជ្ជាសាស្រ្តអះអាងថា ជួយខួរក្បាលឲ្យសម្រាកដើម្បីគេងលក់។ 

ការតាំងសមាធិ

អ្នកជំនាញនិយាយថា ការតាំងសមាធិប្រហែល ១០ ទៅ ១៥នាទី ច្រើនតែគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការគេងមិនលក់។ រឿងនេះកើតឡើងជាពិសេសបើសិនជាការគេងមិនលក់របស់អ្នកបង្កឡើងដោយភាពតានតឹងខ្លាំងក្នុងជីវិត ឬកំពុងតែមានអារម្មណ៍តក់ស្លុតច្រើន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការតាំងសមាធិគឺស្រួលជាការគិតទៅទៀត ដោយអ្នកអាចគ្រាន់តែស្តាប់ចម្រៀង និងប្រមូលអារម្មណ៍ឲ្យមូល ឬផ្តោតសំខាន់ទៅលើការដកដង្ហើមទៅគឺជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង