ធ្មេញមិនមែនគ្រាន់តែជាសរីរាង្គដែលជួយលើកស្នាមញញឹមឲ្យកាន់តែស្អាតតែមួយមុខទេ តែបបូរមាត់ក៏ត្រូវដើរតួនាទីសំខាន់ដែរ។ តើមាននរណាខ្លះដែលមិនចង់បានបបូរមាត់ទន់ និងពោរពេញទៅដោយមន្តស្នេហ៍ទៅ? អ្នកប្រហែលជាភ្ញាក់ផ្អើលហើយដែលថា បបូរមាត់ពិតជាសរីរាង្គដែលងាយនឹងមានប្រតិកម្ម និងស្ងួត ឬខ្មៅ ដែលវាអាចបញ្ជាក់អំពីរឿងជាច្រើនចំពោះសុខភាពយើងគ្រប់គ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលអ្នកគួរតែចងចាំក្នុងការជួយឲ្យបបូរមាត់មានភាពទន់ និងចៀសវាងភាពស្ងួត គឺការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ យ៉ាងណាមិញ ខ្ញុំមានវិធីសាស្រ្តបែបធម្មជាតិច្រើនណាស់ដែលអាចធ្វើឲ្យបបូរមាត់មានភាពទន់ជាប់បានយូរដូចជា៖

ម៉ាសធ្វើពីគ្រាប់ផ្លែទទឹម

ផ្លែទទឹមមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់។ អ្នកអាចញ៉ាំយកតែទឹកវាក៏ទទួលបានជីវជាតិដែរ ចុះគ្រាប់វិញមានប្រយោជន៍ទេ? សម្រាប់វិធីព្យាបាល អ្នកគ្រាន់តែកិនគ្រាប់ផ្លែទទឹមលាមួយក្រែមទឹកដោះគោ ហើយលាយវាឲ្យសប់ល្អ បន្ទាប់មកយកមកលាបលើបបូរមាត់ និងទុកចោល ១០នាទី ចាំលាងជម្រះចេញ។ 

ប្រទាលកន្ទុយក្រពើ

ជែលក្នុងស្លឹកប្រទាលកន្ទុយក្រពើអាចជួយផ្តល់ភាពទន់ល្មើយដល់បបូរមាត់បាន តាមរយៈលាបវាទុកចោលមួយយប់ ហើយចាំព្រឹកឡើងចាំលាងចេញវិញ។ វិធីព្យាបាលនេះនឹងកំចាត់ចោលកោសិកាស្បែកងាប់ៗចេញ និងជំនួសវិញនូវភាពរលោង និងទន់។ 

ប្រេងដូង

វិធីសាស្រ្តមួយផ្សេងទៀតដែលអាចជួយការពារភាពស្ងួត និងប្រេះរបស់បបូរមាត់គឺប្រេងដូង។ អ្នកគ្រាន់តែលាបប្រេងដូងតែបន្តិចនៅលើបបូរមាត់គឺជាការស្រេច។ ចូរលាងវាចេញក្រោយពីលាបបានពីរបីនាទី ឬទុកវាចោលមួយយប់ក៏មិនអីដែរ។ 

ស្ករ និងប្រេងអូលីវ

ផលិតផលខាត់បបូរមាត់អាចជួយកំចាត់ចោលនូវកោសិកាស្បែកងាប់ៗ ដើម្បីជំនួសមកវិញនូវកោសិកាស្បែកថ្មី។ វិធីធ្វើផលិតផលខាត់បបូរមាត់ដ៏ស្រួលបំផុតគឺប្រើប្រាស់ស្ករ និងប្រេងអូលីវលាយចូលគ្នា ព្រោះវានឹងផ្តល់ជីវជាតិដល់បបូរមាត់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរលាយប្រេងអូលីវ ជាមួយនឹងស្ករសក្នុងចានតូចមួយ ហើយយកវាមកលាបលើបបូរមាត់។ ចូរខាត់លើបបូរមាត់ដោយប្រើចលនាជារង្វង់ថ្នមៗរយៈពេលពីរបីនាទី បន្ទាប់មកអ្នកអាចជូតវាចេញបានហើយ៕