ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយធ្វើឲ្យអ្នកម្តាយបាត់អាការៈហើមជើង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែបន្ធូលអារម្មណ៍ខ្លះ ដោយក្រោយពេលដែលអ្នកពិសារបាយរួច អ្នកគួរតែសម្រាកចំនួនកន្លះម៉ោង ហើយថ្ងៃត្រង់អ្នកគួរតែគេងឲ្យបាន២ម៉ោង។ ជាពិសេស អ្នកគួរតែគេងឲ្យបានគ្រប់ពី៩ទៅ១០ម៉ោង។ ម្យ៉ាងទៀត ក្រោយបាយថ្ងៃត្រង់រួច អ្នកអាចលើកជើងដាក់លើកៅអី ដើម្បីបំបាត់អាការៈហើមជើងនេះបាន។
  2. ដើម្បីធ្វើឲ្យអាការៈហើមជើងនេះធូលស្រាល អ្នកម្តាយមិនគួរដើរយូរ ឬអង្គុយយូរឡើយព្រោះអាចធ្វើឲ្យឈាមដើរមិនស្រួល។ ជាពិសេស អ្នកក៏មិនគួរអង្គុយតងទាក់ខ្លាផងដែរ ព្រោះអាចធ្វើឲ្យជើងអ្នកហើយយ៉ាងងាយ។
  3. អ្នកម្តាយមិនគួរពាក់ស្បែកជើងដែលចង្អៀតពេក ឬស្រោមជើងដែលតូចពេកនោះទេ ព្រោះសុទ្ធតែអាចធ្វើឲ្យជើងអ្នកហើមយ៉ាងងាយ។ ដូចនេះ អ្នកគួរតែជ្រើសរើសស្បែកជើងដែលល្មមនឹងជើងអ្នក ទើបងាយស្រួលពាក់ មិនធ្វើឲ្យអ្នកហើមជើង។
  4. ពេលដែលអ្នកអង្គុយ អ្នកគួរតែលើកជើងឡើងឲ្យខ្ពស់បន្តិច ទើបអាចធ្វើឲ្យអ្នកបាត់អាការៈហើមជើងនេះបាន។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីធ្វើឲ្យអាការៈហើមជើងអ្នកបានធូលស្រាលជាងមុន ដោយមិនហើមខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)