ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលធ្វើឲ្យមានការឈឺចាប់ខ្លាំងក្នុងសន្លាក់។ ក្នុងពេលវេលាណាមួយ អ្នកជំងឺភាគច្រើននឹងកើតមានការឈឺចាប់នៅកែងជើង និងប្រអប់ជើងដែរ។ ខណៈពេលដែលវាមិនមានថ្នាំព្យាបាលឲ្យជានៅឡើយនោះ តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់រោគសញ្ញារបស់ជំងឺនេះដូចជា៖

 

  • សម្រាក៖ ចូរកាត់បន្ថយសកម្មភាពនានាដែលធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំង។ ការជិះកង់ ការជិះកង់ដោយប្រើម៉ាស៊ីន និងហែលទឹកគឺជាសកម្មភាពដ៏ល្អដែលអ្នកអាចធ្វើដើម្បីសម្រួលដល់សម្ពាធរបស់ប្រអប់ជើង
  • ស្អំទឹកកក៖ ចូរស្អំទឹកកកបួនដងជារៀងរាល់ថ្ងៃ តាមរយៈការដាក់ទឹកកកនៅត្រង់សន្លាក់ដែលមានការឈឺចាប់ខ្លាំងបំផុត
  • លេបថ្នាំ៖ ថ្នាំប្រឆាំងការរលាកដូចជាពពួក Ibuprofen Naproxen អាចជួយបន្ថយការហើម និងឈឺចាប់បាន។ 
  • ពាក់ឧបករណ៍ទប់សន្លាក់ឆ្អឹង៖ ឧបករណ៍ដែលគេបង្កើតឡើងយ៉ាងពិសេសសម្រាប់អបសន្លាក់ឆ្អឹងដៃជើងប្រហែលជាមានប្រយោជន៍ក្នុងការសម្រួលដល់ការឈឺចាប់ និងរក្សាលំនឹងរបស់សន្លាក់បានថែមទៀតផង៕