បំពេញរាជ្យ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានរសជាតិជូរអែមនិងសម្បូរណាស់ក្នុងប្រទេស
កម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទាន ផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ដឹងទេថាបំពេញរាជ្យអាចផ្ដល់អត្ថប្រយោជន៍ល្អៗស្មានមិនដល់ចំពោះសុខភាព។ ថាតើផ្លែបំពេញរាជ្យប្រសើរយ៉ាងណាខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព 
Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលដ៏អស្ចារ្យនៃការទទួលទានផ្លែបំពេញរាជ្យ ៖ 

១. ព្យាបាលប្រតិកម្មអាឡែកហ្ស៊ី

ផ្លែបំពេញរាជ្យមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីត Bryonotic និង Sandorinic ដែលជាភ្នាក់
ងារព្យាបាលទប់ស្កាត់បញ្ហាប្រតិកម្មអាឡែកហ្ស៊ីផ្សេងៗ។

២. ពង្រឹងប្រព័ន្ធភាពស៊ាំ

ផ្លែបំពេញរាជ្យក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលល្អសម្រាប់ការបង្កើនបាក់តេរីល្អៗក្នុងរាងកាយ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត ផ្លែបំពេញរាជ្យ គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយប្រភេទហៅថា quercetin ដែលទទួលខុសត្រូវធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។

៣. ទប់ស្កាត់ជំងឺមហារីក

បំពេញរាជ្យមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយក្នុងការទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យដឹងថា ជាតិអាស៊ីត 
secotriterpene និង koetjapic ដែលមាននៅក្នុងផ្លែបំពេញរាជ្យមានប្រសិទ្ធិភាពប្រឆាំងកោសិកាមហារីកបានយ៉ាងប្រសើរ។

៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ផ្លែបំពេញរាជ្យជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតសសៃនិងមានសន្ទស្សន៍ជាតិស្ករទាប។ ជាតិសសៃជួយកាត់បន្ថយការស្រូបយកជាតិស្ករទៅក្នុងឈាមដែលធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមមានសភាពប្រក្រតី។

៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

ផ្លែបំពេញរាជ្យមានផ្ទុកសម្បូរទៅដោយជាតិដែកដែលជាជាតិរ៉ែចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ លើសពីនេះទៅទៀត បំពេញរាជ្យ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែល
ជួយសម្រួលដល់ពោះវៀនឲ្យធ្វើការស្រូបយកជាតិដែកប្រកបដោយប្រសិទ្ធិភាព។

៦. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ

ផ្លែបំពេញរាជ្យមានផ្ទុកជាតិសសៃរលាយ pectins ដែលជួយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ប៉ុន្តែបង្កើនកម្រិតកូឡេស្តេរ៉ូលល្អធ្វើឱ្យអ្នកជៀសផុតពីបញ្ហានៃជំងឺដាច់សសៃឈាមខួរក្បាល ជំងឺបេះដូង និងលើសឈាម។ លើសពីនេះទៅទៀត pectins ទប់ស្កាត់ជាតិខ្លាញ់មិនឱ្យស្រូបចូលទៅក្នុងប្រព័ន្ធចរន្តឈាម។

៧. សុខភាពស្បែក

នោះក៏ព្រោះតែផ្លែបំពេញរាជ្យមានផ្ទុកសារធាតុ steroidal sapogenin ដែលជួយព្យាបាលការឡើងរោលនិងបញ្ហាស្បែកជាច្រើនផ្សេងទៀតគួរអោយកត់សម្គាល់។ 

៨. សុខភាពឆ្អឹង

ផ្លែបំពេញរាជ្យក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិកាល់ស្យូមនិងផូស្វ័រដែលល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ កាល់ស្យូមនិងផូស្វ័រក៏ល្អសម្រាប់សុខភាពធ្មេញ ព្រមទាំងអញ្ចាញផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង