កង្វះគ្រាប់ឈាមក្រហម គឺជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភបំផុតមួយដែលបង្កផលប៉ះពាល់យ៉ាងច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបើទោះបីជាស្ត្រីងាយនឹងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហមក៏ដោយ ក៏មិនមែនមានន័យថាបុរសមិនអាចប្រឈមមុខជាមួយស្ថានភាពសុខភាពនេះដែរ។ ប៉ុន្តែកុំបារម្ភពេក! ក៏ព្រោះបញ្ហាខ្វះគ្រាប់ឈាមក្រហមភាគច្រើនអាចព្យាបាលបានតាមរយៈការទទួលទានអាហារនិងមានរបៀបរស់នៅត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម ៖ 

១. ផ្លែទទឹម

មានផ្ទុកសម្បូរទៅដោយជាតិដែក រួមទាំងជាតិរ៉ែសំខាន់ៗផ្សេងទៀតដែលចាំបាច់សម្រាប់បង្កើនការផលិតកោសិកាឈាមក្រហមកាន់តែច្រើនក្នុងរាងកាយ។ លើសពីនេះទៅទៀត ទទឹមក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយបង្កើនសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។ 

២. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃអាស៊ីត folic វីតាមីន C ក៏ដូចជាជាតិដែក។ ដូច្នេះចូរព្យាយាមទទួលទានបន្លែបៃតង ប្រសិនបើអ្នកចង់ជៀសផុត ឬសះស្បើយពីបញ្ហាខ្វះគ្រាប់ឈាមក្រហម។

៣. ថ្លើម

មានផ្ទុកសម្បូរទៅដោយជាតិដែក រួមជាមួយវីតាមីននិងជាតិរ៉ែចាំបាច់ជាច្រើនផ្សេងទៀត។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ចូរបន្ថែមថ្លើមក្នុងរបបអាហារប្រចាំថ្ងៃ។

៤. សូកូឡាខ្មៅ

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិដែកនិងប្រូបាយអូទិចដែលមានប្រសិទ្ធិភាពជួយព្យាបាលបញ្ហាខ្វះគ្រាប់ឈាមក្រហម។ ទោះជាយ៉ាងណាត្រូវប្រាកដថា សូកូឡាខ្មៅនោះផ្សំឡើងពីជាតិកាកាវ ៧០ ភាគរយ។

៥. សាច់

អ្នកអាចដោះស្រាយបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងឆាប់រហ័សតាមរយៈការទទួលទានសាច់ ជាពិសេសសាច់ក្រហម គឺមានផ្ទុកសម្បូរទៅដោយជាតិដែក។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកគួរទទួលទានសាច់លាយជាមួយនឹងបន្លែបៃតងផ្សេងៗ។

៦. ចេក

ចេកជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតសម្រាប់អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង