នៅពេលដែលឃើញមុខមានមុនម្តងៗ នារីជាច្រើនតែងតែមិនសប្បាយចិត្តឡើយ ព្រោះវាធ្វើឱ្យសម្រស់របស់គេធ្លាក់ចុះជាលំដាប់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនដើម្បីការពារកុំឱ្យកើត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវតែងតែប្រើដៃរបស់អ្នកទៅប៉ះមុខអ្នកឡើយ ព្រោះនៅលើដៃមានមេរោគជាច្រើនដែលអាចធ្វើឱ្យមុខអ្នកកើតមុន។
- នៅពេលដែលអ្នកប្រលែងលេងជាមួយមិត្តភក្តិ អ្នកមិនត្រូវឱ្យមិត្តអ្នកយកដៃគេមកប៉ះពាល់មុខអ្នកឡើយ ជាពិសេសនៅក្នុងពិធីខួបកំណើត ដោយយកនំមកប៉ះមុខ។
- នៅពេលដែលអ្នកចេញទៅក្រៅ អ្នកត្រូវតែពាក់ម៉ាស់ឱ្យជាប់ ព្រោះបើអ្នកមិនពាក់ធូលីជាច្រើននឹងរត់មកលើមុខអ្នក នោះវាងាយកើតមុនខ្លាំងណាស់។
- ក្រោយពេលដែលត្រឡប់មកផ្ទះវិញ អ្នកត្រូវតែលុបមុខឱ្យស្អាតដើម្បីជម្រះធូលីលើមុខចេញឱ្យអស់។
- មុនពេលដែលអ្នកប្រើForm លាងមុខផ្សេងៗ អ្នកត្រូវតែប្រយ័ត្ន ព្រោះផលិតផលខ្លះវាអាចនឹងមិនសាកសមនឹងស្បែកអ្នក ជាហេតុធ្វើឱ្យមុខអ្នកងាយកើតមុនខ្លាំងណាស់។
- ម្សៅលាបមុខក៏អ្នកត្រូវតែប្រយ័ត្នដែរ ព្រោះបើលាបខុស វានឹងបំផ្លាញស្បែកមុខអ្នកយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)