ខោខូវប៊យស្តើងៗអាចនឹងមើលទៅគួរឲ្យទាក់ទាញបំផុត ប៉ុន្តែបើសិនជាស្លៀកទៅធ្វើឲ្យជើងរឹងពេក ឬរហូតដល់ហើមវិញនោះ អ្នកគួរតែគិតម្តងទៀតហើយមុននឹងទិញមកប្រើប្រាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះអាវយឺត សំពត់រឹបៗ ខោខូវប៊យ ឬអាវទ្រនាប់សុទ្ធតែអាចផ្តល់គ្រោះថ្នាក់ខ្លាំងបំផុត ព្រោះតែវាបង្កជារោគសញ្ញាតិចតួចចាប់ពីឈឺឈៀបៗរហូតដល់មហារីកសុដន់ផង។ តាមការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើសម្លៀកបំពាក់រឹបៗខ្លួនពិតជាផលិតផលមួយគួរឲ្យចង់ស្លៀកមែន តែអ្វីដែលពួកគេមិនប្រាប់នោះគឺថា វាអាចផ្តល់គ្រោះថ្នាក់ដល់រាងកាយយើងបានច្រើនដូចជា៖
កៀបសរសៃប្រសាទ
ខោខូវប៊យដែលតឹងៗត្រូវបានគេរកឃើញថា ជាហេតុនាំឲ្យមានអារម្មណ៍ឈឺឈៀបៗ និងឈឺដូចគេយកម្ជុលចាក់នៅភ្លៅ ជាពិសេសស្រ្តីតែម្តង។ នេះដោយសារតែវាបានកៀប ឬសង្កត់ទៅលើសរសៃប្រសាទនៅកំប៉េគូថ។
ឈឺឆ្អឹងកងខ្នងនិងសាច់ដុំ
ខោខ្លី ឬសំពត់ខ្លី ដែលរឹបតឹងៗអាចរំខានដល់ការធ្វើចលនារបស់សាច់ដុំ និងសន្លាក់បាន។ ការអោន អង្គុយ និងធ្វើចលនាផ្សេងៗទៀតរបស់សន្លាក់ត្រគៀក និងឆ្អឹងកងខ្នងអាចនឹងត្រូវបានប៉ះពាល់។
ឈឺក
ក្រវ៉ាត់ក ឬអាវតឹងៗអាចនឹងបងណ្តាលឲ្យមានការឈឺនៅតំបន់កររ៉ាំរ៉ៃ រហូតដល់រឹងសាច់ដុំនៅកញ្ចឹងកទៀតផង។ ការសិក្សាមួយបង្ហាញថា សម្លៀកបំពាក់បែបនេះអាចបណ្តាលឲ្យសម្ពាធក្នុងភ្នែកកើនឡើង និងបង្កជាជំងឺខ្វាក់កូមបាន។
មេជីវិតឈ្មោលថយចុះចំនួន
ខោទ្រនាប់រឹបៗជាច្រើនអាចជាហេតុនាំឲ្យមនុស្សប្រុសមិនអាចមានកូនបាន ព្រោះវាប៉ះពាល់ខ្លាំងដល់ចំនួនក្រូម៉ូសូមក្នុងមេជីវិតឈ្មោល ដូច្នេះមេជីវិតឈ្មោលនឹងមានលក្ខណៈមិនធម្មតា ហើយក៏មិនអាចបង្កកំណើតបានដែរ។ យ៉ាងណាមិញ មេជីវិតឈ្មោលដែលខូចខាត ហើយអាចបង្កកំណើតបានទៀតនោះ កូនដែលកើតមានអាចនឹងមានជំងឺខូចសរសៃប្រសាទដូចជាជំងឺ អូទីសជាដើម។
មហារីក
ការស្រាវជ្រាវបង្ហាញថា អាវទ្រនាប់ និងខោទ្រនាប់ប្រុសៗដែលរឹបអាចបណ្តាលឲ្យប្រែប្រួលដល់សីតុណ្ហភាពនៅតំបន់ទាំងនោះបាន។ ដូច្នេះ អាការៈ ត្រជាក់ខ្លាំងបែបនេះអាចបណ្តាលឲ្យរលាកដល់ពងស្វាស និងសុដន់ ដែលជាហេតុនាំឲ្យប្រឈមខ្លាំងនឹងមហារីកពងស្វាស និងសុដន់។ អាវទ្រនាប់តឹងៗក៏អាចរំខានដល់លំហូរទឹករងៃដែលមានតួនាទីបញ្ចេញជាតិពុលពីក្នុងសុដន់ ហើយក៏ជាអ្នកបង្កជំងឺមហារីកដែរ។
ការបង្ករោគផ្សិត
ស្រ្តីដែលស្លៀកខោទ្រនាប់រឹបៗអាចប្រឈមខ្លាំងនឹងការបង្ករោគផ្សិតមួយឈ្មោះថា Candidiasis ដែលនាំឲ្យរលាកដល់ទ្វារមាស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះហើយ ខោវទ្រនាប់ដែលធូៗ ឬរលុងៗគឺជាជម្រើសដ៏ល្អបំផុត៕