ការទល់លាមក ត្រូវបានគេសម្គាល់ដឹងតាមរយៈការពិបាក ឬមិនអាចបន្ទោបង់បានទៀងទាត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាទូទៅ បើសិនជាអ្នកមិនអាចបន្ទោបង់បានម្តងក្នុងរយៈពេល៣ ទៅ ៥ថ្ងៃទេ នោះគឺជាការទល់លាមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាច្រើនណាស់ដែលធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងការទល់លាមកដូចជា៖
- ញ៉ាំជាតិសរសៃតិចជាង ២០ ទៅ ៣៥ក្រាមក្នុងមួយថ្ងៃ
- ញ៉ាំទឹកមិនគ្រប់គ្រាន់ ដែលវានឹងធ្វើឲ្យលាមកស្ងួត និងរឹង
- ហាត់ប្រាណមិនបានគ្រប់គ្រាន់
- ព្យាយាមមិនចង់បន្ទោបង់នៅពេលមានអារម្មណ៍ចង់បន្ទោបង់ហើយ
- កុំពុងតែលេបថ្នាំព្យាបាលជំងឺដូចជា Opiates ជាដើម
- កំពុងតែមានការប្រែប្រួលក្នុងជីវិត ឬទម្លាប់ដូចជា ការធ្វើដំណើរ ឬមានផ្ទៃពោះ
- កំពុងតែមានជំងឺណាមួយដូចជា ជំងឺទឹកនោមផញអែម ជំងឺលុយពីស ឬក្រិនច្រើនកន្លែង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែមានបញ្ហាក្នុងពោះវៀន ដូចជា ស្ទះពោះវៀន រលាកពោះវៀន ឬមានដុំសាច់ក្នុងពោះវៀន៕