អយស្ទើគឺជាអាហារសមុទ្រមួយប្រភេទ ដែលមានមនុស្សជាច្រើនពេញនិយមទទួលទានខ្លាំងណាស់ ដោយសារតែវាមានរសជាតិឆ្ងាញ់ និងងាយស្រួលរក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈអត្ថបទមួយនេះ អ្នកនឹងយល់ដឹងកាន់តែច្បាស់អំពីប្រភពជីវជាតិដ៏ឆ្លាតវៃដែលនឹងទទួលបានពីអយស្ទើក្រោយពីញ៉ាំវាបានជាប្រចាំ។ អយស្ទើផ្ទុកទៅដោយជីវជាតិជាច្រើន ប៉ុន្តែវីតាមីន និងជាតិរ៉ែដែលមានខ្ពស់ជាពិសេសនោះមានដូចជា៖
វីតាមីន B12
ជីវជាតិមួយនេះសំខាន់ណាស់សម្រាប់រក្សាប្រព័ន្ធសរសៃប្រសាទ ការរំលាយអាហារ និងការបង្កើតកោសិកាគ្រាប់ឈាម។ មនុស្សភាគច្រើន ជាពិសេសមនុស្សចាស់ គឺមិនសូវមានវីតាមីនមួយនេះគ្រប់គ្រាន់ឡើយ។
ជាតិស័ង្គសី
ជាតិរ៉ែមួយនេះដើរតួនាទីសំខាន់មួយលើសុខភាពប្រព័ន្ធភាពស៊ាំ ការរំលាយអាហារ និងការលូតលាស់របស់កោសិកា។ ការញ៉ាំអយស្ទើត្រឹម ១០០ក្រាម អាចផ្តល់ជាជាតិស័ង្គសីរហូតដល់ ៦០០ភាគរយនៃតម្រូវការប្រចាំថ្ងៃឯណោះ។
សេឡេញ៉ូម
ជាតិរ៉ែមួយនេះមាននាទីរក្សាមុខងារដ៏ត្រឹមត្រូវរបស់ក្រពេញទីរ៉ូអ៊ីត និងការរំលាយអាហារ។ វាក៏ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាដែរ ដើម្បីបង្ការការខូចខាតរបស់កោសិកាដែលបង្កឡើងដោយរ៉ាឌីកាលសេរី។
វីតាមីន D
វីតាមីនមួយនេះសំខាន់សម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ ការលូតលាស់របស់កោសិកា និងសុខភាពឆ្អឹង។ មនុស្សភាគច្រើនមិនសូវទទួលបានវីតាមីននេះគ្រប់ទេ ជាពិសេសអ្នករស់នៅតំបន់មានអាកាសធាតុត្រជាក់តែម្តង។
ជាតិដែក
រាងកាយមនុស្សយើងត្រូវការជាតិដែកដើម្បីបង្កើតជាអេម៉ូគ្លូបីន និង Myoglobin ដែលជាប្រូតេអ៊ីនសម្រាប់ដឹកនាំអុកស៊ីសែនចិញ្ចឹមរាងកាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សជាច្រើនមិនទទួលបានជាតិដែកគ្រប់គ្រាន់ពីរបបអាហារទេ៕