ការដែលមិនបានងូតទឹកនៅពេលយប់ដោយសារតែអស់កម្លាំងខ្លាំងពេក អាចជាហេតុផលមួយដែលនាំឲ្យអ្នកផ្ទះចេះតែដេញឲ្យទៅងូតទឹកទាំងយប់ជ្រៅៗបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ការដែលគេងទាំងសក់សើម មិនត្រឹមតែធ្វើឲ្យខូចសរសៃសក់ទេ តែក៏អាចធ្វើឲ្យអ្នកមានជំងឺដែរ។ តើជំងឺទាំងនោះមានអ្វីខ្លះទៅ?
មានជំងឺ
ការឆ្លងជំងឺផ្តាសាយគឺជាជំងឺមួយដែលកើតឡើងជាញឹកញាប់បើសិនជាប្រព័ន្ធភាពស៊ាំស្រាប់តែចុះខ្សោយ។ យ៉ាងណាមិញ វាមិនមានអំណះអំណាងណាមួយដែលបញ្ជាក់ថា មនុស្សម្នាក់អាចឆ្លងជំងឺផ្តាសាយដោយសារតែគេងទាំងសក់សើមនោះទេ។ នៅពេលមនុស្សម្នាក់មានជំងឺផ្តាសាយ វាច្រើនតែបង្កឡើងដោយវីរុស។
ជំងឺផ្តាសាយមិនប្រាកដថា ទាក់ទងនឹងភាពត្រជាក់ទាំងអស់ តែមានវីរុសច្រើនណាស់រហូតដល់ ២០០ប្រភេទឯណោះដែលបង្កជាជំងឺនេះ ហើយច្រើនតែជាវីរុសឈ្មោះថា Rhinovirus។ នៅពេលវីរុសនេះចូលទៅក្នុងរាងកាយតាមរយៈច្រមុះ មាត់ ឬភ្នែក និងរាលដាលតាមដំណកទឹកក្នុងខ្យល់អាកាស នៅពេលអ្នកជំងឺកណ្តាស ឬក្អក ឬនិយាយ។ អ្នកក៏អាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់កន្លែងដែលអ្នកជំងឺប៉ះពាល់ដែរ។ ជំងឺផ្តាសាយទំនងជាកើតឡើងជាញឹកញាប់ក្នុងអាកាសធាតុត្រជាក់ ដោយសារតែមនុស្សនៅក្នុងផ្ទះច្រើន ដូច្នេះវីរុសនឹងនៅក្នុងផ្ទះបង្កជំងឺបានកាន់តែច្រើន។
ការបង្ករោគដោយមេរោគផ្សិត
ថ្វីបើការគេងទាំងសក់សើមមិនប្រាកដថាធ្វើឲ្យផ្តាសាយក៏ដោយ តែវាក៏បង្កើនការប្រឈមនឹងការបង្ករោគដោយមេរោគផ្សិតលើស្បែកក្បាលបាន។ មេរោគផ្សិតមួយឈ្មោះថា Malassezia អាចនាំឲ្យកើតជំងឺជាច្រើនដូចជា រលាកស្បែក ឬអង្គែរស្បែកក្បាលបាន។
ជាមួយនឹងមេរោគផ្សិតមានជាធម្មតាលើស្បែកក្បាល តែខ្នើយក៏ជាកន្លែងបង្កមេរោគផ្សិតផងដែរ។ វាអាចរស់នៅក្នុងមជ្ឈដ្ឋានក្តៅឧណ្ហៗ និងស្រោមខ្នើយដែលហើមផងដែរ។ ការសិក្សាមួយទៅលើមេរោគផ្សិតដែលមានលើគ្រែ បានរកឃើញថា មេរោគផ្សិតប្រភេទ Aspergillus Fumigatus ដែលច្រើនតែធ្វើឲ្យមានការបង្ករោគធ្ងន់ធ្ងរលើអ្នកជំងឺមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏ធ្វើឲ្យអាការៈជំងឺហឺតកាន់តែធ្ងន់ធ្ងរផងដែរ។
ខូចសរសៃសក់
ការគេងទាំងសរសៃសក់សើមពិតជាប៉ះពាល់ទៅលើសរសៃសក់ខ្លួនឯងណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយនឹងការគេងរើចុះឡើយ ក្បាលក៏ត្រូវរើចុះឡើយដែរ ដូច្នេះសរសៃសក់ដែលសើម ជាមួយគ្នានឹងការបត់ចុះឡើយបែបនេះគឺពិតជាងាយខូចខ្លាំងណាស់៕