ការផឹកទឹកឃីនឆាយនៅពេលព្រឹកមុនបរិភោគអ្វីផ្សេងទៀតរយៈពេលមួយខែបានជួយដល់ការព្យាបាលជំងឺមនុស្សជាច្រើនលាននាក់ទូទាំងពិភពលោក។
នេះបើតាមការអះអាងរបស់ លោក អានថូនី វីលៀម ( Anthony William) អ្នកនិពន្ឋសៀវភៅ ស្តីភេសជ្ជៈឃីនឆាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទឹកឃីនឆាយជួយកាត់បន្ថយការថប់បារម្ភ ជួយឲ្យ គេងលក់ស្រួល ជួយកាត់បន្ថយការអស់កម្លាំង ជួយការពារប្រឆាំងនឹងជំងឺមហារីក ជួយកាត់បន្ថយការហើមពោះ ជួយកាត់បន្ថយការឈឺសន្លាក់និងជំងឺច្រើនមុខទៀត។
អ្នកនិពន្ឋរូបនេះអះអាងទៀតថាដើម្បីអោយមានប្រសិទ្ឋភាព គេត្រូវផឹកទឹកឃីនឆាយនៅពេល ព្រឹកនិងនៅពេលពោះទទេហើយត្រូវរង់ចាំយ៉ាងហោចណាស់កន្លះម៉ោងមុននឹងបរិភោគអ្វីផ្សេងទៀត។
ប្រសិទ្ឋភាពអាចនឹងកើតឡើងមួយថ្ងៃបន្ទាប់ពីការផឹកភេសជ្ជៈឃីនឆាយ ប៉ុន្តែអ្នកខ្លះទៀតនឹង ត្រូវ ការពេលវេលាច្រើនថ្ងៃឬដល់សប្តាហ៍ មុនពេលដែលទឹកឃីនឆាយនោះមានប្រសិទ្ឋភាពព្យាបាលជំងឺ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយសារវាមិនមានផលប៉ះពាល់អ្វីនោះ គេអាចសាកល្បងធ្វើភេសជ្ជៈនេះផឹកដោយខ្លួនឯង ដើម្បីទទួល យកផលប្រយោជន៍សុខភាពពីទឹកឃីនឆាយនេះ៕