ការឡើងរោលរមាស់និងរលាកក្រោមក្លៀកជាបញ្ហាគួរឱ្យរំខានយ៉ាងខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងករណីខ្លះវាអាចនឹងធ្ងន់ធ្ងរដែរប្រសិនបើមិនបាត់ទៅវិញសោះក្នុងរយៈពេលយូរ។ ការឡើងរោលរលាកនេះក៏អមមកជាមួយនូវភាពរមាស់ ស្បែកក្លៀកប្រែជាខ្មៅជាងធម្មតា ឈឺចាប់ និងក្លិនមិនល្អ។ ទោះជាយ៉ាងណាអ្នកអាចដោះស្រាយបញ្ហានេះបានតាមរយៈរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗព្យាបាលបញ្ហារោលរលាកក្រោមក្លៀម ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើត្រង់កន្លែងរោលរលាកនិងទុកចោលសម្រាប់រយៈពេលប៉ុន្មាននាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តអោយបានច្រើនដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ជា។
២. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់ត្រង់កន្លែងដែលទទួលរងផលប៉ះពាល់
ហើយទុករហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ ទោះជាយ៉ាងណា កុំប្រើប្រាស់រូបមន្តនេះអោយសោះក្រោយពីកោររោមក្លៀករួចភ្លាមៗ។
៣. ម្ស៉ៅ Baking Soda
គ្រាន់តែលាបម្ស៉ៅ Baking Soda មួយចំនួនផ្ទាល់ត្រង់ក្លៀកជាការស្រេច។ បន្តអនុវត្តរហូតដល់អាការៈរោលរលាកជាសះស្បើយ។
៤. ទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ចប់ទឹកកកប៉ុន្មានដុំក្នុងកូនកន្សែងស្អាតមួយ រួចស្អំត្រង់កន្លែងរោលរលាកនិងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់សះស្បើយ។
៥. ប្រេងវីតាមីន E
អ្វីដែលអ្នកត្រូវធ្វើ គឺលាបម៉ាស្សាប្រេងវីតាមីន E អោយសព្វស្បែកក្លៀកជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ជាសះស្បើយ។
៦. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើកន្លែងរោលរលាកនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់សះស្បើយ៕