បញ្ហាថ្នក់ខ្មៅក្រោមភ្នែកជាបញ្ហាសម្រស់ទូទៅបំផុតមួយដែលនារីភាគច្រើនតែងជួបប្រទះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្នាមដក់ខ្មៅក្រោមភ្នែកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនរួមបញ្ចូលទាំង ការគេងមិនគ្រប់ ភាពហត់នឿយ ការទទួលទានកាហ្វេអ៊ីន ភាពតានតឹងក្នុងអារម្មណ៍ឬស្ត្រេស និងបញ្ហាផ្លូវដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះមិនពិបាកនឹងដោះស្រាយឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកយ៉ាងឆាប់រហ័ស ៖
១. កន្សែងត្រជាក់
ដាក់កូនកន្សែងសើមក្នុងទូរទឹកកកមួយយប់។ នៅពេលអ្នកក្រោកឡើងនៅពេលព្រឹក ចូរស្អំភ្នែកនឹងកន្សែងត្រជាក់សម្រាប់រយៈពេល ៥ នាទី ឬច្រើនជាងនេះ។ វិធីនេះអាចជួយកាត់បន្ថយការហើមក្នុងភ្នែកគួរអោយកត់សម្គាល់។
២. កញ្ចប់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កញ្ចប់តែតូចៗដែលឆុងហើយដាក់ក្នុងទូរទឹកកកសម្រាប់រយៈពេលកន្លះម៉ោង ឬច្រើនជាងនេះ។ បន្ទាប់មកយកកញ្ចប់តែមកស្អំលើភ្នែកសម្រាប់រយៈពេល ២០ នាទី
សឹមយកចេញហើយលាងសម្អាតមុខរបស់អ្នកជាការស្រេច។
៣. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះៗ រួចដាក់បិតលើភ្នែកជាការស្រេច។
៤. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាក្រោមភ្នែកជាមួយជែលប្រទាលកន្ទុយក្រពើ។
៥. គេងអោយបានគ្រប់គ្រាន់
វិធីដ៏ងាយស្រួលបំផុតមួយទៀតដើម្បីបំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែកនោះ គឺការគេងអោយបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។
៦. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹង
ក្រៅពីការជក់បារីហើយនោះ ការទទួលទានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹងក៏បង្កបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយការទទួលទានអាហារភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីននិងជាតិអាល់កុល៕