ការទល់លាមកជាបញ្ហាទូទៅមួយនៅអំឡុងពេលមានផ្ទៃពោះ។ ប្រហែលជា៥០%នៃស្រ្តីមានផ្ទៃពោះមានអាការៈទល់លាមកនៅពេលណាមួយនៃការមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុនៃការទល់លាមកសម្រាប់ស្ត្រីមានផ្ទៃពោះគឺដោយសារតែអរម៉ូនប្រូសេស្តេរ៉ូនកើនឡើង ដែលវាធ្វើឲ្យសាច់ដុំរលីងនៅក្នុងរាងកាយ រួមមានប្រព័ន្ធរំលាយអាហារសម្រាក។ ជាហេតុធ្វើឲ្យអាហារឆ្លងកាត់ពោះវៀនយឺត។
បញ្ហានេះអាចកើតមានកាន់តែញឹកញាប់នៅពេលជិតសម្រាលដោយសារតែសម្ពាធរបស់ស្បូនរីកធំសង្កត់ទៅលើចុងពោះវៀនធំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រើថ្នាំជាតិដែកក្នុងកម្រិតខ្ពស់ក៏អាចធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរផងដែរ៕