ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការចៀសពីការផ្ទុះកំហឹងក្នុងកន្លែងការងារ។ តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ព្រោះនៅពេលដែលអ្នកគេងគ្រប់ នោះអ្នកនឹងក្រោកឡើងដោយអារម្មណ៍ល្អ និងស្រស់ស្រាយជាមិនខាន។ ដូចនេះ អ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ដោយធ្វើឲ្យអ្នកអាចផ្តោតអារម្មណ៍ដើម្បីបំពេញការងារបាន។
  2. អ្នកគួរតែរៀនចេះបដិសេធនូវការងារដែលមិនមែនជាជំនាញរបស់អ្នក ព្រោះមានពេលខ្លះ បើអ្នករ៉ាប់រងការងារគ្រប់បែបយ៉ាង នឹងអាចធ្វើឲ្យសម្ពាធអ្នកកាន់តែខ្លាំង។ ជាហេតុដែលងាយធ្វើឲ្យអ្នកផ្ទុះកំហឹងណាស់បើបំពេញការងារទាំងនោះក្នុងរយៈពេលយូរ។
  3. អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះនៅពេលដែលអ្នកហាត់ប្រាណ អ្នកនឹងអាចមានអារម្មណ៍ស្រស់ស្រាយ ដោយជួយអ្នកឲ្យសប្បាយរីករាយ និងមានខួរក្បាលល្អក្នុងការបំពេញការងារ។ ជាពិសេស វានឹងអាចធ្វើឲ្យអ្នកអាចបញ្ចេញសមត្ថភាពចេញមកអស់ទៀតផង។
  4. អ្នកអាចនិយាយរឿងគ្រប់យ៉ាងដែលកើតឡើងក្នុងកន្លែងការងារប្រាប់មិត្តអ្នក ដើម្បីឲ្យអ្នកអាចទម្លាក់សម្ពាធទាំងឡាយចុះអស់។ មិត្តរបស់អ្នកនឹងស្តាប់ ហើយផ្តល់យោបល់ល្អដល់អ្នក។
  5. គ្មាននរណាអាចធ្វើការងារបានអស់ទេ ដូចនេះ អ្នកគួរតែហ៊ានពឹងអ្នកដទៃឲ្យជួយអ្នកខ្លះ ទើបសម្ពាធអ្នកអាចទម្លាក់ចុះបាន។
  6. អ្នកគួរតែប្រើពេលសម្រាករបស់អ្នកទៅដើរលេង ព្រោះនៅពេលដែលអ្នកទៅលំហែកាយ អ្នកនឹងមានអារម្មណ៍ល្អជាខ្លាំង ដោយគ្មានសម្ពាធអារម្មណ៍ណាអាចកើតឡើងលើខ្លួនអ្នកឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង