វាគ្មានអ្វីដែលត្រូវសង្ស័យទេ ព្រោះថាការរួមភេទគឺជារឿងមួយអស្ចារ្យណាស់ ប៉ុន្តែសកម្មភាពបែបក្តៅសាច់បែបនេះពេលខ្លះអាចធ្វើឲ្យអ្នកងើយឆ្ងល់ច្រើនអំពីអ្វីដែលកើតឡើងនៅតំបន់ខាងក្រោមរបស់មនុស្សស្រីដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងជាច្រើនដូចជាមានលក្ខណៈខុសគ្នាពីមុន ឬចម្លែក និងគ្រប់គ្រាន់នឹងធ្វើឲ្យបារម្ភណាស់។ យ៉ាងណាមិញ ការប្រែប្រួលមួយចំនួនគឺកើតឡើងញឹកញាប់ណាស់ចំពោះមនុស្សស្រី ហើយវាតែងតែល្អជានិច្ចកាលណាអ្នកយល់ដឹងកាន់តែច្រើន។ និយាយរួមទៅ ការរួមភេទគឺជាសកម្មភាពខ្លាំងក្លាមួយដែលវាមិនគ្រាន់តែកើតឡើងលើរាងកាយទេ តែក៏កើតឡើងលើទ្វារមាសដែរ។ ខាងក្រោមនេះគឺជារឿងកើតមានជាញឹកញាប់បំផុតចំពោះទ្វារមាសស្រ្តីក្នុងពេល ឬក្រោយពេលរួមភេទ ហើយអ្នកក៏មិនគួរណាបារម្ភ ឬភ័យខ្លាចច្រើនអីដែរ៖ 

ហើម

វាគឺជារឿងមួយធម្មតាទេដែលទ្វារមាសទៅជាហើមក្នុងពេលរួមភេទ។ នេះដោយសារតែវាជាសញ្ញានៃភាពស្រើបស្រាលខាងផ្លូវភេទប៉ុណ្ណោះ។ រយៈពេលក្រោយពីរួមភេទបន្តិចនឹងបាត់ទៅវិញហើយ។ បើសិនជារឿងនេះរំខានអ្នកច្រើន យកល្អអ្នកអាចស្អំទឹកក្តៅបានដើម្បីបន្ថយភាពហើមកាន់តែលឿន។ 

រមាស់

ការរមាស់គឺជាមូលហេតុពិតប្រាកដមួយដែលត្រូវបារម្ភព្រោះភាគច្រើនតែងតែជាប់ទាក់ទងនឹងការបង្ករោគ និងអតុល្យភាពអ័រម៉ូន ប៉ុន្តែរឿងនេះស្រួលព្យាបាលទែ។ ករណីភាគច្រើន វាគឺជាការរលាកដោយសារតែការកកិតក្នុងពេលរួមភេទ។ យ៉ាងណាមិញ វាគឺជារឿងមួយធម្មតាទេសម្រាប់មនុស្សទូទៅ ហើយវាក៏ស្រាកស្រាន្តទៅវិញដោយខ្លួនឯងដែរ។ ប៉ុន្តែបើសិនជាការរមាស់នេះកើតឡើងជាប់រហូត ចូរទាក់ទងទៅគ្រូពេទ្យជំនាញរោគស្រ្តីដើម្បីព្យាបាលទៅ។

ក្រហាយ

ភាគច្រើន ការនោមភ្លាមៗក្រោយពីរួមភេទរួចអាចបង្កជាការក្រហាយៗបាន។ សម្រាប់អ្នកដែលមានជំងឺរលាកផ្លូវទឹកម៉ូត្រញឹកញាប់ អារម្មណ៍ក្រហាយៗពេលនោមក៏អាចជារោគសញ្ញារបស់វាដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអារម្មណ៍ក្រហាយៗកើតឡើងនៅទ្វារមាសខ្លាំងពេកនៅពេលនោម អ្នកក៏អាចត្រាំក្នុងទឹកក្តៅឧណ្ហៗបានដែឬដើម្បីបន្ថយការឈឺចាប់៕