ចាស់ៗនិយាយថា ឱសថព្យាបាលជំងឺដ៏ល្អបំផុត គឺជាការសើច។ ដោយសារតែវាមិនត្រូវការប្រើលុយទិញ និងងាយស្រួលរកបំផុតនោះ តើការសើចបែបនេះអាចជំរុញដល់ការព្យាបាលជំងឺដូម្តេចទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកចង់ដឹងហេតុផលមួយចំនួននៅពីក្រោយរឿងនេះមែន ចូរតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖

បន្ថយស្រ្តេស

តើអ្នកកំពុងតែរស់នៅក្នុងជីវិតតានតឹងរាល់ថ្ងៃមែនទេ? បើសិនជាអ៊ីចឹងមែន យកល្អអ្នកគួរតែចូលរួមធ្វើឲ្យខ្លួនឯងសើចឲ្យបានច្រើនទៅនៅរាល់ពេលល្ងាចៗ។ តាមការសិក្សាជាច្រើនបានឲ្យដឹងថា ការសើចគឺជារឿងល្អបំផុតក្នុងការបន្ថយស្រ្តេសអ័រម៉ូនពីក្នុងឈាម ហើយរឿងនេះក៏ជួយដល់អ្នកស្រ្តេសរ៉ាំរ៉ៃផងដែរ។ 

បន្ថយការថប់អារម្មណ៍

ភាពស្រ្តេស និងថប់អារម្មណ៍ច្រើនតែកើតឡើងជាមួយគ្នានឹងស្រ្តេស ដែលអាចបណ្តាលឲ្យមានអារម្មណ៍តក់ស្លុតបាន។ បញ្ហានៃការតក់ស្លុតច្រើនបែបនេះនឹងធ្វើឲ្យអ្នកកាន់តែពិបាករំដោះខ្លួនពីភាពស្រ្តេសនេះបាន។ យ៉ាងណាមិញ ភាពថង់អារម្មណ%បែបនេះនឹងអាចព្យាបាលដោយការប្រើថ្នាំ ហើយវិធីដែលគេធ្វើជាមួយនោះគឺជំរុញដល់ការសើចបានច្រើនដែរ។ 

បន្ថយការប្រឈមនឹងជំងឺបេះដូង

ជឿឬអត់ថា ការសើចច្រើនតែអាចជួយថែរក្សាអ្នកពីភាពគ្រោះថ្នាក់ចំពោះសុខភាពបាន។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការសើចច្រើនតែធ្វើឲ្យសរសៃឈាមរីកធំ ដើម្បីឲ្យលំហូរឈាមកាន់តែស្រួល។ រឿងនេះនឹងជួយបន្ថយការលើសសម្ពាធឈាមបានយ៉ាងល្អ។ នៅពេលសម្ពាធឈាមល្អហើយ អ្នកក៏មិនងាយនឹងកើតជំងឺបេះដូងបន្ថែមទៀដែរ។ 

ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ

តើអ្នកចេះតែឧស្សាហ៍ផ្តាសាយមែនទេ? ប្រហែលជាអ្នកគួរតែត្រូវលាងសម្អាតដៃជាញឹកញាប់ និងត្រូវតែសើចឲ្យបានច្រើនដែរ។ ពិតណាស់ ការសើចអាចពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើងបាន ដើម្បីឲ្យរាងកាយអាចមានសមត្ថភាពប្រឆាំងនឹងការបង្ករោគនានាបាន។ ក្រៅពីសើច អ្នកក៏ត្រូវតែធ្វើរឿងផ្សេងទៀតដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំដូចជា ញ៉ាំអាហារសម្បូរវីតាមីន C បញ្ឈប់ការជក់បារី គេង៧ទៅ៩ម៉ោងក្នុងមួយយប់ និងហាត់ប្រាណទៀងទាត់។ 

ទំហំចង្កេះកាន់តែតូច

និយាយដល់ការហាត់ប្រាណទៀងទាត់ តើអ្នកមានដឹងទេថា ការសើចអាចជួយរំលាយជាតិខ្លាញ់កាន់តែច្រើនដែរទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលយកចិត្តទុកដាក់អំពីទម្ងន់ គួរតែមានទម្លាប់សើចឲ្យបានច្រើនជាងធម្មតាដើម្បីជួយរំលាយជាតិខ្លាញ់ដែលលើសមុនពេលវាបំលែងទៅជាខ្លាញ់ក្រោមស្បែក។ ការសើចមានប្រយោជន៍ក្នុងការបន្ថយទំហំចង្កេះល្អដូចការហាត់ប្រាណពង្រឹងដល់សាច់ដុំក្បាលពោះដែរ៕