ការទទួលទានទឹកក្ដៅ ឬទឹកក្ដៅឧណ្ហៗជាប្រចាំអាចផ្ដល់នូវអត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានទឹកក្ដៅឧណ្ហៗធម្មតាតែម្ដងប្រហែលជាមិនផ្ដល់រស
ជាតិឆ្ងាញ់អ្វីឡើយ ប៉ុន្តែអ្នកអាចទទួលទានជាប្រភេទតែ កាហ្វេ ឬទឹកក្រូចឆ្មារ។ ខាងក្រោមវេបសាយ
សុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុល្អៗនៃការទទួលទានទឹកក្ដៅ ឬ ទឹកក្ដៅឧណ្ហ ៖

១. បំបាត់ការឈឺចាប់

ការទទួលទានទឹកក្ដៅឧណ្ហៗអាចជួយបំបាត់អាការៈឈឺក្បាលនិងអាការៈឈឺពោះពេលមករដូវបានយ៉ាងប្រសើរឆាប់រហ័ស។ នោះក៏ព្រោះតែកម្ដៅពីទឹកក្ដៅ ឬទឹកក្ដៅឧណ្ហៗមានប្រសិទ្ធិភាពសម្រួលសាច់
ដុំពោះផ្ដល់អារម្មណ៍ធូរស្បើយពីការឈឺចាប់និងរមួល។

២. កម្ចាត់ជាតិពុល

ទឹកក្ដៅឧណ្ហៗមួយពែងនៅពេលព្រឹកអាចជួយសម្អាតរាងកាយបន្សាបជាតិពុលគួរឱ្យកត់សម្គាល់។ ទឹកនិងសារធាតុរាវដទៃទៀតជួយបំបែកអាហារក្នុងក្រពះ ព្រមទាំងពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ។ 

៣. សុខភាពសក់

ការទទួលទានទឹកក្ដៅ ឬ ទឹកក្ដៅឧណ្ហៗអាចជួយអ្នកឱ្យរក្សាបាននូវភាពទន់រស់រវើកនិងមានពន្លឺនៃ
សក់។ ជាតិទឹកជួយពង្រឹងឬសនៃសសៃសក់ដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។

៤. សុខភាពស្បែក

ការទទួលទានទឹកក្ដៅ ឬ ទឹកក្ដៅឧណ្ហៗជួយរក្សាសីតុណ្ហភាពរាងកាយនិងទប់ស្កាត់បញ្ហាខ្សោះជាតិទឹក។ វាមានប្រយោជន៍ណាស់សម្រាប់ស្បែកស្ងួត។ វាក៏សំខាន់ក្នុងការរក្សាបាននូវសុខភាពស្បែកល្អប្រសើរ ខណៈដែលវាជួយបង្កើនចរន្តឈាមហូរឆ្លងកាត់ពេញក្នុងរាងកាយផ្ដល់ពណ៌ស៊ីជំពូដល់ស្បែក។

៥. បង្កើនចរន្តឈាម

ការទទួលទានទឹកក្ដៅឧណ្ហ ឬ ទឹកក្ដៅជួយកម្ចាត់ការប្រមូលផ្ដុំកាកសំណល់ក្នុងប្រព័ន្ធសសៃប្រសាទបង្កើនចរន្តឈាមរត់ ហើយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងរាងកាយ។

៦. បំបាត់អាការៈទល់លាមក

ការទទួលទានទឹកក្ដៅ ឬ ទឹកក្ដៅឧណ្ហៗមួយកែវនៅពេលពោះទទេរកំឡុងពេលព្រឹកអាចជួយបង្កើនចលនានៃពោះវៀន។ ដំណើរការនេះជួយបំបែកអាហារជាផ្នែកៗនិងបង្កើនជាតិទឹកដើម្បីទប់ស្កាត់អាការៈទល់លាមក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង