មានហេតុផលច្រើនណាស់ដែលមនុស្សយើងមិនព្រមញ៉ាំអាហារពេលព្រឹក។ អ្នកខ្លះជឿថា ការញ៉ាំអាហារពេលព្រឹកនឹងបន្ថែមកាឡូរីកាន់តែច្រើនដល់រាងកាយនៅពេលព្រឹក ដែលជាហេតុនាំឱ្យឡើងទម្ងន់ ចំណែកខ្លះទៀតខ្ជិលតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាផលវិបាក ក៏ដូចផលអវិជ្ជមានមួយចំនួនបើសិនជាអ្នកមិនព្រមញ៉ាំអាហារពេលព្រឹក។
ប៉ះពាល់ដល់សុខភាពបេះដូង
បុរសដែលមិនញ៉ាំអាហារពេលព្រឹកទៀងទាត់នឹងប្រឈមជំងឺគាំងបេះដូងរហូតដល់ ២៧ភាគយ ដែលច្រើនជាងបុរដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃទៅទៀត។ ការញ៉ាំអាហារពេលព្រឹកមិនមែនមានន័យថា អ្នកនឹងកើតជំងឺគាំងបេះដូងឡើយ។ យកល្អគួរតែធ្វើយ៉ាងណាបង្ការវាឲ្យបានតាមរយៈការញ៉ាំអាហារពេលព្រឹក។
ប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២
ស្រ្តីដែលមិនញ៉ាំអាហារពេលព្រឹកនឹងប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ច្រើនជាងស្រ្តីដែលញ៉ាំរហូតទៅដល់ ៥៤ភាគរយឯណោះ។ ការញ៉ាំអាហារពេលព្រឹកនឹងជួយពង្រឹងដល់ការរំលាយអាហារ និងជួយឲ្យជាតិស្ករបំលែងទៅជាថាមពលបានល្អ។ បើសិនជាមិនញ៉ាំ ការរំលាយអាហារនឹងយឺត និងបន្ថយពេលវេលាបំលែងថាមពល។
ឡើងទម្ងន់
យោងទៅតាមការសិក្សាថ្មីបានឲ្យដឹងថា ការតមអាហារពេលព្រឹកនឹងធ្វើឲ្យឡើងទម្ងន់ទោះបីជាហាត់ប្រាណបានទៀងទាត់ និងញ៉ាំអាហារមានតុល្យភាពក៏ដោយ។ ការតមអាហារពេលព្រឹកនឹងបន្ថយល្បឿននៃការរំលាយអាហារ ឃ្លានអាហារមានជាតិខ្លាញ់ និងផ្អែមកាន់តែច្រើន និងអស់កម្លាំង។ ដូច្នេះអ្នកនឹងឃ្លានញ៉ាំរបស់មិនគិតកាន់តែខ្លាំងដែលជាហេតុនាំឲ្យឡើងទម្ងន់។
មានផលអវិជ្ជមានដល់អារម្មណ៍និងថាមពល
តាមលទ្ធផលនៃការសិក្សាកាលពីឆ្នាំ ១៩៩៩បានឲ្យដឹងថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹកឃើញថាមានការថយចុះជំនាញនៃការចងចាំ និងអស់កម្លាំងខ្លាំង។ ប៉ុន្តែអ្នកដែលញ៉ាំអាហារពេលព្រឹក ហើយញ៉ាំកាហ្វេទៀតនោះគឺគ្មានការប្រែប្រួលអ្វីទៅលើការចងចាំ និងថាមពលរបស់ពួកគេឡើយ។
ប្រឈមនឹងមហារីក
ការតមអាហារពេលព្រឹកនឹងបណ្តាលឲ្យ ឃ្លានអាហារមានកាឡូរីខ្ពស់ អាហារផ្ងែម និងខ្លាញ់ ដែលជាហេតុនាំឲ្យធាត់ជ្រុល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការធាត់ជ្រុល និងឡើងទម្ងន់ខ្លាំងបែបនេះនឹងប្រឈមកាន់តែខ្លាំងនឹងមហារីក៕