ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទច្រើនតែកើតលើបុរសដែលស្រ្តេស ភ័យខ្លាច ឬមិនមានសុខភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលឧស្សាហ៍ជួបបញ្ហានេះពេក វាអាចក្លាយទៅជាមូលហេតុ ឬក្តីបារម្ភដ៏ធំមួយសម្រាប់បុរសគ្រប់គ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សំណាងដែរ បញ្ហាដ៏គួរឲ្យអៀនខ្មាសបែបនេះអាចបង្ការបានជាមួយនឹងវិធីព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះ៖

រួមភេទឲ្យបានច្រើនដង

ពាក្យចាស់និយាយថា កាន់តែហាត់កាន់តែពូកែ។ គ្មានអ្វីដែលអាចឲ្យបុរសម្នាក់អាចគ្រប់គ្រងសិល្បៈនៃការពន្យាពេលចេញទឹកកាមជាងការរួមភេទឱ្យបានច្រើនដងនោះទេ។ ជាពិសេស បើសិនជាមូលហេតុរបស់វាជាការថប់អារម្មណ៍វិញនោះ ការប្រឈមមុខនឹងភាពភ័យខ្លាចបែបនេះជាទៀងទាត់នឹងអាចជួយឲ្យអ្នកយកឈ្នះបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ 

ជួយខ្លួនឯងសិនចាំរួមភេទជាក្រោយ

បុរសអាចនឹងត្រូវការពេលយូរដែរក្នុងការចេញទឹកកាមម្តងទៀតក្រោយពីសម្រេចបានម្តងរួចហើយ។ នេះហើយគឺជាមូលហេតុដែលថា ការជួយខ្លួនឯងសិនមុនពេលរួមភេទអាចជួយឲ្យអ្នកចៀសផុតពីការឆាប់ចេញទឹកកាមពេកក្នុងពេលរួមភេទបាន។ ដូច្នេះតើអ្នកត្រូវចំណាយពេលវេលាប៉ុន្មាននាទីទៅក្រោយពីជួយខ្លួនឯងរួចមុនពេលឈានដល់ការរួមភេទ? ចូរធ្វើការពិសោធន៍ខ្លះទៅ។ ចូរជួយខ្លួនឯង និងចាំមើលថាតើរយៈពេលប៉ុន្មាននាទីទើបលិង្គអ្នកអាចងើបឡើងវិញម្តងទៀត។ 

ហាត់ក្បាច់ Kegel ជាទៀងទាត់

វាគ្មានអ្វីជាអាថកំបាំងទេដែលថា ការហាត់ក្បាច់ Kegel នឹងមានប្រសិទ្ធភាពយ៉ាងអស្ចារ្យសម្រាប់មនុស្សស្រី។ ប៉ុន្តែតើអ្នកមានដឹងទេថា បុរសម្នាក់ប្រហែលជាអាចប្រើវិធីនេះបានដែរដើម្បីលុបបំបាត់ការឆាប់ចេញទឹកកាមពេកបាន? លំហាត់ប្រាណ Kegel គឺជាការប្រឹងទប់ទឹកនោម ឬខ្ជឹបទឹកនោម ក្នុងពេលកំពុងតែនោម។ ដើម្បីលុបបំបាត់ការឆាប់ចេញទឹកកាម ចូរធ្វើបែបនេះប្រហែលជា ១០វិនាទីសិន ចាំបន្ធូរវិញ។ យកល្អគួរតែធ្វើបែបនេះឲ្យបាន ១០ដង ចំនួន ៣សាជារៀងរាល់ថ្ងៃ។

ដកដង្ហើមជ្រៅៗ

ហេតុផលមួយដែលអ្នកឆាប់ឈានដល់ចំនុចកំពូលពេកនោះគឺការភ័យខ្លាច ហេតុដូច្នេះហើយទើបគេទាមទារឲ្យអ្នកប្រើពេលដកដង្ហើមជ្រៅៗក្នុងពេលរួមភេទដើម្បីពន្យាពេលការចេញទឹកកាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដកដង្ហើមជ្រៅៗអាចធ្វើឡើងតាមរយៈការដកដង្ហើមចូលតាមច្រមុះ ហើយទុបរយៈពេល ៣វិនាទី ហើយដកដង្ហើមចេញវិញតាមមាត់។ ចូរធ្វើបែបនេះមុនពេលចាប់ផ្តើមសកម្មភាពលើគ្រែ ឬកំពុងតែចាប់ផ្តើមសកម្មភាព៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង