ពេលខ្លះ ការដែលបេះដូងលោតខ្លាំងៗអាចកើតឡើងដោយសារតែរឿងជាច្រើន ដែលមិនធ្ងន់ធ្ងរ ហើយក៏អាចកើតឡើងបណ្តោះអាសន្នដែរ។ ប៉ុន្តែមានករណីខ្លះក៏អាចបង្កឡើងដោយបញ្ហាធ្ងន់ធ្ងរដែលត្រូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកពិតជាចង់ដឹងអំពីមូលហេតុនៃការបេះដូងលោតខ្លាំងៗមែន ខាងក្រោមនេះនឹងបញ្ជាក់កាន់តែច្បាស់ថែមទៀត។

រូបរាងខុសធម្មតា

មូលហេតុញឹកញាប់បំផុតនៃបេះដូងលោតខ្លាំងៗគឺដោយសារតែរូបរាងកាយមានលក្ខណៈខុសធម្មតា។ ការដែលធ្វើសកម្មភាពធម្មតាៗបំផុតជាប្រចាំថ្ងៃដូចជា ជូតផ្ទះ ឬឡើងជណ្តើរក៏អាចគ្រប់គ្រាន់នឹងធ្វើឲ្យបេះដូងលោតខ្លាំងៗបានដែរ។ ការទទួលបានរាបរាងកាយល្អមកវិញតាមរយៈការញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណទៀងទាត់ គឺជាគំនិតដ៏ល្អ។ 

ហាត់ប្រាណខ្លាំងក្លាពេក

និយាយដល់ការហាត់ប្រាណ វាក៏អាចជាហេតុផលមួយនាំឲ្យបេះដូងលោតខ្លាំងៗបានដែរ។ រឿងនេះកើតឡើងភាគច្រើនក្នុងពេល និងក្រោយពេលហាត់ប្រាណភ្លាមៗ ដោយសារតែសាច់ដុំធ្វើការច្រើន និងត្រូវការឈាមសម្បូរអុកស៊ីសែនច្រើនដែរ។ 

ស្រ្តេស

ការដែលកំពុងតែស្រ្តេស អាចធ្វើឲ្យជីពចរលោតខ្លាំងបាន។ រឿងនេះបណ្តាលមកពីការកើនឡើងនៃអ័រម៉ូនស្រ្តេសដូចជា Cortisol និង Adrenaline ក្នុងចរន្តឈាមតែម្តង។ ការបន្ធូរអារម្មណ៍ និងរាងកាយអាចជួយសម្រួលដល់ការលោតបេះដូងខ្លាំងៗបាន។ 

ការបង្ករោគ

បើសិនជាអ្នកផ្តាសាយ នោះវានឹងមិនមានអ្វីភ្ញាក់ផ្អើលឡើយបើសិនជាបេះដូងកំពុងតែលោតខ្លាំងៗ នេះដោយសារតែរាងកាយកំពុងតែត្រូវការអុកស៊ីសែនច្រើន ហើយកោសិកាប្រព័ន្ធភាពស៊ាំក៏ត្រូវការដែរ។ យ៉ាងណាមិញ ថ្នាំដែលអ្នកប្រើដើម្បីព្យាបាលការបង្ករោគនៅផ្លូវដង្ហើមខាងលើនេះក៏ធ្វើឲ្យបេះដូងច្របាច់កាន់តែខ្លាំង និងលឿនដែរ។ 

កង្វះគ្រាប់ឈាមក្រហម

ក្នុងករណីដែលរាងកាយកំពុងតែកង្វះគ្រាប់ឈាមក្រហម មានន័យថា កោសិកា និងជាលិកាទាំងឡាយក្នុងខ្លួនមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទេ ដូច្នេះវានឹងបង្ខំឲ្យបេះដូងច្របាច់ឈាមកាន់តែខ្លាំងទៅសួតដើម្បីទទួលបានអុកស៊ីសែនកាន់តែច្រើនឡើងវិញ។ 

លើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត

ក្រពេញទីរ៉ូអ៊ីតស្ថិតនៅក្នុងក ដែលមាននាទីបញ្ចេញអ័រម៉ូនសម្រាប់សម្រួលដល់ការរំលាយអាហារ។ កាលណាក្រពេញនេះធ្វើការច្រើនពេក វានឹងបញ្ចេញអ័រម៉ូនច្រើនដែរ ហើយក៏នាំឲ្យការរំលាយអាហារលឿនជាងធម្មតា និងធ្វើឲ្យបេះដូងលោតខ្លាំងជាងធម្មតាដែរ។ 

បញ្ហាទាក់ទងនឹងបេះដូង

មានករណីច្រើនណាស់ដែលបេះដូងលោតខ្លាំងៗអាចបង្កឡើងដោយបញ្ហាណាមួយដែលត្រូវដោះស្រាយជាមួយបេះដូងខ្លួនឯង ដូចជា ការលើសសម្ពាធឈាម ខ្សោយបេះដូង និងខ្សោយប្រើសក្នុងសរសៃឈាម Aorta ជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញយកល្អគួរតែពិគ្រោះជាមួយអ្នកជំនាញរោគបេះដូងដើម្បីរកមើលមូលហេតុ និងព្យាបាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង