ក្រៅពីការលំហាត់ប្រាណ អ្នកក៏អាចស្រកទម្ងន់តាមរយៈការទទួលទានអាហារនិងភេសជ្ជៈមួយចំនួនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើភេសជ្ជៈអ្វីខ្លះទៅជួយពន្លឿនការដុតរំលាយអាហារបំផ្លាញកាឡូរីក្នុងរាងកាយ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃភេសជ្ជៈដែលជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ហើយល្អសម្រាប់សុខភាពរាងកាយទាំងមូល ៖
១. ទឹកក្រូចឆ្មារ
សារធាតុ polyphenol និងវីតាមីន C ដែលមានផ្ទុកក្នុងក្រូចឆ្មារអាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វសឹមទទួលទាននៅពេលពោះទទេរមិនទាន់ទទួលទានអ្វីកំឡុងពេលព្រឹក។
២. តែបៃតង
ជាប្រភពដ៏ប្រសើរនៃវីតាមីន A B B5 D C E H និង K រួមទាំងម៉ង់កាណែស chromium
ជាតិស័ង្កសី កាហ្វេអ៊ីន និងសេលេញ៉ូម ព្រមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់និងកាឡូរីបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការទទួលទានតែបៃតង ៥ ពែងក្នុងមួយថ្ងៃអាចជួយអោយអ្នកស្រកទម្ងន់បានច្រើនជាងធម្មតាទ្វេដង។
៣. ទឹក
នោះក៏ព្រោះតែការទទួលទានទឹកជួយអោយមានអារម្មណ៍ឆ្អែតកាត់បន្ថយការឃ្លាន។ ដូច្នេះអ្នកគួរទទួលទានទឹកបន្តិចមុនពេលទទួលទានអាហារ ដើម្បីទប់ស្កាត់ការទទួលទានច្រើនលើស។
៤. ទឹកឃ្មុំ
ជាតិផ្អែមធម្មជាតិនេះមិនផ្ដល់កាឡូរីបន្ថែមដល់រាងកាយដែលធ្វើអោយអ្នកឡើងទម្ងន់ឡើយ។ លើសពីនេះទៅទៀត ទឹកឃ្មុំក៏អាចជួយសម្រួលដល់ការរំលាយអាហារផងដែរ។ អ្នកអាចលាយទឹកឃ្មុំជាមួយក្រូចឆ្មារក្នុងទឹកក្ដៅដើម្បីទទួលទាន។
៥. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមជាប្រភពដ៏ល្អនៃអាស៊ីតអាសេទិកដែលជួយបង្កើនការដុតរំលាយអាហារនិងជាតិខ្លាញ់ក្នុងរាងកាយដែលធ្វើឱ្យស្រកទម្ងន់បានយ៉ាងប្រសើរ។ ការទទួលទានទឹកខ្មេះផ្លែប៉ោមក៏ជួយកាត់បន្ថយការឃ្លានអាហារផ្អែមៗផងដែរ៕