ប៉េងប៉ោះជាបន្លែមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជាយើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះក៏ដោយ ក៏ប្រហែលជាមិនសូវចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពទប់ស្កាត់ជំងឺបានឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃ ៖ 

១. ជំងឺមហារីក

នោះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលទប់ស្កាត់ប្រឆាំងនឹងជំងឺមហារីកដោយរារាំងការលូតលាស់នៃកោសិកាមហារីក។

២. សុខភាពក្រពេញប្រូស្តាត

សារធាតុ lycopene ក៏ជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉េងបោះស្រស់ជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍អស្ចារ្យ ក៏ដូចជាសារធាតុ lycopene គ្រប់គ្រាន់។

៣. បង្កើនការរំលាយអាហារ

ទឹកប៉េងប៉ោះស្រស់ មានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ការទទួលទានភេសជ្ជៈនេះទៀងទាត់ជួយធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង ដោយទប់ស្កាត់អាការៈទល់លាមក បំបាត់ជំងឺរាគ និងកម្ចាត់មេរោគផ្សេងៗទាក់ទងជាមួយប្រព័ន្ធរំលាយអាហារ។

៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

បរិមាណខ្ពស់នៃជាតិសសៃដែលមានផ្ទុកក្នុងទឹកប៉េងប៉ោះស្រស់ជួយកាត់បន្ថយហានិភ័យនៃជំងឺ
បេះដូង។ ក្រៅពីជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតនៃសុខភាពបេះដូងល្អប្រសើរហើយនោះ ទឹកប៉េងបោះស្រស់ ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនទៀត រួមបញ្ចូលទាំងប៉ូតាស្យូម niacin folate និងវីតាមីន B6 ដែលល្អសម្រាប់រក្សាសុខភាពបេះដូង។

៥. ប្រយុទ្ធប្រឆាំងនឹងការរលាកក្នុងរាងកាយ

ប៉េងប៉ោះមានផ្ទុកសារធាតុ flavonoids រួមបញ្ចូលទាំង quercetin និង kaempferol ដែលសុទ្ធតែជាសារធាតុប្រឆាំងនឹងការរលាកផ្សេងៗក្នុងរាងកាយ។ ការសិក្សាស្រាវជ្រាវមួយបង្ហាញថាការទទួលទានទឹកផ្លែប៉េងប៉ោះស្រស់ជាប្រចាំអាចកាត់បន្ថយកម្រិតនៃ​ TNF-alpha ក្នុងឈាមបានដល់ទៅ ៣៤ ភាគរយ។ TNF-alpha ទទួលខុសត្រូវចំពោះមូលហេតុនៃការរលាករ៉ាំរ៉ៃដែលអាចបង្កជាជំងឺគួរឱ្យព្រួយបារម្ភមួយចំនួនរួមទាំងជំងឺបេះដូង ជំងឺពុកឆ្អឹង និងជំងឺធ្លាក់ទឹកចិត្ត។

៦. សុខភាពថ្លើម

ប៉េងប៉ោះមានផ្ទុកសារធាតុ glutathione និង lycopene ដែលជួយសម្អាតថ្លើមបន្សាបជាតិពុល 
ទប់ស្កាត់ជំងឺមហារីកថ្លើម និងជំងឺខ្លាញ់រុំថ្លើម។ ដូច្នេះកុំភ្លេចបន្ថែមប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង