ប្រសិនជាក្នុងផ្ទះរបស់អ្នក ដាក់ខុសវត្ថុទាំងពីរមុខខាងក្រោមនេះ នោះអ្នកនឹងប្រឈមមុខនឹងការហូរទ្រព្យចេញជាមិនខាន។ មិនថាអ្នកពូកែរកយ៉ាងណាក៏ដោយ ក៏មិនអាចរក្សាទ្រព្យជាប់ដែរ។ តើមិនគួរដាក់ខុសអ្វីក្នុងផ្ទះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកមិនគួរដាក់ទ្វារធំរបស់អ្នកឲ្យទល់មុខបង្អួចឡើយ។ ទ្វារដែលអ្នកបិទបើករាល់ថ្ងៃ ជាវត្ថុដែលនាំលាភចូលមកក្នុងផ្ទះអ្នក។ ដូចនេះ បើអ្នកឲ្យទ្វារធំនោះ ទល់មុខនឹងបង្អួច នៅពេលដែលអ្នកបិទបើក វានឹងនាំលាភឲ្យហូរចេញតាមបង្អួចជាមិនខាន។ ម្យ៉ាងទៀត ពន្លឺក្នុងផ្ទះរបស់អ្នក ត្រូវតែមានគ្រប់គ្រាន់ ដោយមិនត្រូវឲ្យងងឹតទេ។ នៅពេលដែលភ្លឺ វានឹងជួយរក្សាទ្រព្យអ្នកឲ្យជាប់ មិនងាយហូរចេញក្រៅបានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)