ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកញ៉ាំហើយស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. តែបៃតង មានសារធាតុដែលអាចធ្វើឲ្យអ្នកស្បែកចាស់របស់អ្នកឆាប់ជ្រុះ ដោយធ្វើឲ្យស្បែកថ្មីឆាប់ដុះឡើងមកជំនួសវិញយ៉ាងលឿន។ ដូចនេះ នេះជាដំណឹងល្អសម្រាប់មិត្តនារីដែលចូលចិត្តញ៉ាំតែបៃតង។
  2. ទឹកដោះគោ និងទឹកដោះគោជូរ សុទ្ធតែអាចធ្វើឲ្យស្បែកអ្នកសទាំងអស់។ ដូចនេះ អ្នកអាចញ៉ាំទឹកដោះគោចំនួនមួយកែវជារៀងរាល់ថ្ងៃ នោះវានឹងអាចធ្វើឲ្យស្បែកអ្នកប្រែជាសនៅថ្ងៃណាមួយជាមិនខាន។ ចំណែកទឹកដោះគោជូរវិញ វានឹងជួយកំចាត់សារធាតុខ្លាញ់ក្នុងរាងកាយអ្នកឲ្យអស់ ដោយធ្វើឲ្យអ្នកមានរាងស្អាត ព្រមទាំងគ្មានក្បាលពោះទៀតផង។
  3. ផ្កាខាត់ណា សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនសេ ដោយអាចជួយធ្វើឲ្យអ្នកប្រែពីធាត់មកជាស្គមវិញ ដែលជារាងអ្នកប្រាថ្នា។
  4. ពងមាន់ អ្នកអាចពិសារបានក្រោយពេលហាត់ប្រាណរួច ដោយញ៉ាំចំនួន២គ្រាប់។ ពងមាន់នោះគួរតែយកទៅស្ងោរ ទើបល្អចំពោះសុខភាព។ ដូចនេះ ក្រោយពេលដែលអ្នកធ្វើបានបែបនេះ អ្នកនឹងអាចរក្សារាងស្អាតបានជាមិនខាន។
  5. អ្នកអាចប្តូរពីអង្ករមកញ៉ាំជាអង្ករសម្រូកវិញ ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុជាច្រើនដែលអាចធ្វើឲ្យអ្នកទទួលបានរាងដែលអ្នកតែងតែចង់បាន។
  6. ចំពោះអ្នកដែលចង់មានរាងស្គម អ្នកអាចបរិភោគស្រូវសាលីបាន ព្រោះវាអាចជួយអ្នកឲ្យស្គមពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។
  7. មានមនុស្សមួយចំនួនយល់ថាក្រោយញ៉ាំផ្លែប៊័ររួច នឹងងាយធាត់។ នេះជាគំនិតដែលខុសមួយ ព្រោះផ្លែប៊័រនេះ មិនត្រឹមតែជួយរក្សាសុខភាពអ្នកឲ្យល្អទេ ថែមទាំងអាចជួយធ្វើឲ្យអ្នកមានរាងស្អាតទៀតផង។
  8. ទ្រូងមាន់ជាកន្លែងដែលមិនឆ្ងាញ់ ប៉ុន្តែវាជាសាច់ដែលមិនធ្វើឲ្យអ្នកឡើងទម្ងន់ឡើយ ព្រោះវាមានផ្ទុកសារធាតុខ្លាញ់ទាបបំផុត។
  9. ចុងក្រោយ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយធ្វើឲ្យអ្នកងាយស្គមខ្លាំងណាស់ ថែមទាំងជួយការពារអ្នកពីជំងឺជាច្រើនទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)