ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរូបរាងដែលកូនអាចកាត់ទៅម្តាយឪពុក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ម្តាយឪពុកដែលមានស្បែកខ្មៅ មិនអាចកើតបានកូនដែលមានស្បែកសឡើយ។ ប៉ុន្តែបើមានម្ខាងស ហើយម្ខាងខ្មៅ កូនកើតមកអាចមានសម្បុរមិនខ្មៅ ឬមិនស ដោយមានសម្បុរស្រអែម ហើយក៏មានពេលខ្លះ អាចកាត់ទៅតាមសម្បុរតែម្ខាងផងដែរ។
  2. ចង្ការរបស់មាតាបិតាក៏កូនអាចកាត់តាមដែរ។ នៅពេលដែលមានម្ខាងមានចង្ការដែលធំ នោះកូនដែលកើតចេញមកក៏អាចមានចង្ការដូចជាអ្នកដែរ។
  3. ប្រសិនជាម្តាយឪពុកមានត្របកភ្នែកពីរជាន់ នោះកូនកើតចេញមកនឹងមានពីរជាន់ផងដែរ។ ទោះបីជាកើតមកមានត្របកមួយជាន់ ក៏អាចប្រែជាពីរជាន់ក្នុងដំណាក់កាលលូតលាស់ដែរ។ ជាពិសេស ភ្នែកធំ ត្រចៀក ច្រមុះស្រួច ឬរោមភ្នែកវែង សុទ្ធតែកូនអាចកាត់តាមទាំងអស់។
  4. ចំណែកកម្ពស់វិញ កូនក៏អាចកាត់តាមមាតាបិតាផងដែរ។ ប្រសិនជាអ្នកទាំងពីរខ្ពស់ទាំងពីរ នោះកូនកើតចេញមកអាចមានដៃជើងវែងៗ។ ប៉ុន្តែកត្តារបបអាហារក៏អាចកំណត់កម្ពស់របស់កូនដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំអាហារដែលផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបកូនអាចខ្ពស់បាន។
  5. ប្រសិនជាមានម្ខាងធាត់ អត្រានៃការឆ្លងតាមគឺមាន៣០ភាគរយ ប៉ុន្តែបើមាតាបិតាធាត់ទាំងសងខាង អត្រានៃការឆ្លងតាមគឺចាប់ពី៣០ភាគរយដល់៦០ភាគរយ។ ដូចនេះ កូនអាចកាត់តាមទម្រង់ទាំងនេះរបស់មាតាបិតាបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង