ពោះវៀនរបស់មនុស្សយើងជាទីតាំងដែលទទួលអាហារដើម្បីចម្រាញ់យកជីវិតដើម្បីចិញ្ចឹមរៀងការ និងបង្កើតជាកាកសំណល់ដើម្បីចោលវិញ។ ដោយសារតែយើងញ៉ាំអាហារច្រើនប្រភេទ ដូច្នេះពេលខ្លះអាហារក៏អាចធ្វើឲ្យពោះវៀនធ្វើទុក្ខបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយ តាមរយៈការចៀសឆ្ងាយពីអាហារគ្រោះថ្នាក់ និងផ្តោតសំខាន់តែអាហារល្អ អាចជួយការពារបញ្ហានៅពោះវៀនកុំឲ្យកើតឡើងបាន។
ចូរផ្តោតសំខាន់ទៅលើផ្លែឈើ និងបន្លែស្រស់ៗ
អាហារល្អបំផុតមួយចំនួនដែលអ្នកអាចញ៉ាំបាន គឺជាអាហារស្រស់ដែលជួយរក្សាតុល្យភាពបាក់តេរីល្អក្នុងពោះវៀនបាន។ តាមរយៈការញ៉ាំអាហារស្រស់ដែលគ្មានផ្ទុកសារធាតុរក្សាគុណភាព អំបិល និងស្ករ អ្នកនឹងទទួលបានពោះវៀនដែលមានសុខភាពល្អ។ យកល្អគួរតែព្យាយាមញ៉ាំអាហារដែលសម្បូរជាតិសរសៃដូចជា ត្រកួន ស្ពៃស្ពីណាច ផ្កាខាត់ណា ការ៉ុត ផ្លែប៉ោម ឬប្រូខូលីជាដើម។
ចូរញ៉ាំប្រូបាយអូទិច
ប្រូបាយអូទិច គឺជាបាក់តេរីល្អ ដែលជួយថែរក្សាពោះវៀនឲ្យមានសុខភាពល្អ និងមានតុល្យភាព។ បើគ្មានប្រូបាយអូទិចទេ ពោះវៀននឹងមិនអាចធ្វើការបានល្អទេ ហើយក៏មិនអាចរំលាយអាហារបានដែរ តែវានឹងជំនួសវិញនូវបាក់តេរីដែលអាក្រក់។ ប្រភពប្រូបាយអូទិចញឹកញាប់បំផុតដែលអ្នកអាចរកបានគឺយ៉ាអួរ។
ញ៉ាំប្រ៊ីបាយអូទិចឲ្យបានច្រើន
ប្រ៊ីបាយអូទិចគឺជាកាបូអ៊ីដ្រាតមួយប្រភេទដែលជំរុញដល់ការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀន។ តាមរយៈការញ៉ាំប្រ៊ីបាយអូទិចនេះដែរ អ្នកនឹងទទួលបានបាក់តេរីល្អៗលូតលាស់ និងជួយរក្សាសុខភាពដល់ពោះវៀន។ អាហារសម្បូរប្រ៊ីបាយអូទិចមានដូចជា ចេក ខ្ទឹមស ទំពាំងបារាំង ស្ពៃក្តោប ខ្ទឹមសជាដើម។
បន្ថយការញ៉ាំគ្រឿងស្រវឹង
គ្រឿងស្រវឹងមានឥទ្ធិពលអវិជ្ជមានចំពោះការរំលាយអាហារ និងផ្លូវក្រពះពោះវៀនច្រើនប្រភេទ។ រឿងនេះមិនត្រឹមតែបន្ថយឥទ្ធិពលសាច់ដុំខ្ជិបរបស់កក្រពះទេ តែវាក៏ជួយបង្កើនចំនួនអាស៊ីតក្នុងក្រពះបានដែរ។ ហេតុដូច្នេះហើយអ្នកគួរតែញ៉ាំគ្រឿងស្រវឹងកុំឲ្យលើសពីពីរកំប៉ុងក្នុងមួយថ្ងៃអី។
ចម្អិនអាហារឲ្យឆ្អិនល្អមុននឹងញ៉ាំ
សាច់ដែលនៅឆៅអាចនាំមកនូវបាក់តេរីគ្រោះថ្នាក់ដល់ពោះវៀនបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារបែបនេះហើយ ចូរប្រាកដថាអ្នកចៀសវាងអាហារដែលឆៅគ្រប់ពេលញ៉ាំអាហារម្តងៗ។ សាច់គោ គួរតែចម្អិនយ៉ាងហោចណាស់ក្នុងសីតុណ្ហភាព ៦៣អង្សារ សាច់ជ្រូក ៧១អង្សារ សាច់បក្សី ៧៤អង្សារ ត្រី ៧០អង្សារ និងពពួកសត្វមានសម្បក ៧៤អង្សារដែរ៕