ខណៈពេលដែលស្រ្តីមានផ្ទៃពោះច្រើនតែត្រូវការនោមញឹក ការប្រែប្រួលរាងកាយប្រហែលជាមានឥទ្ធិពលផ្សេងៗទៀតទៅលើផ្លូវទឹកម៉ូត្រដែរ។ ស្បូនត្រូវសង្កត់ទៅលើប្លោកនោម ដែលជាហេតុនាំឲ្យរំខានដល់លំហូរទឹកនោមចេញពីប្លោកនោមបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ័រម៉ូនពេលមានផ្ទៃពោះក៏ផលិតធ្វើឲ្យមានការប្រែប្រួលដល់ប្រព័ន្ធទឹកម៉ូត្រថែមទៀត។ ករណីបែបនេះអាចនាំឲ្យងាយមានការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ សំណាងដែរ យើងមានមធ្យោបាយច្រើនណាស់ដើម្បីបន្ថយឱកាសនៃការកើតរោគនៅផ្លូវទឹកម៉ូត្រក្នុងពេលមានផ្ទៃពោះបាន។ 

ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ

ទឹកអាចជួយច្រោះបាក់តេរីចេញពីក្នុងខ្លួន ហើយក៏បង្ការការបង្ករោគថ្មីចេញពីក្នុងខ្លួន និងតម្រងនោមផងដែឬ។ យកល្អគួរតែញ៉ាំទឹកឲ្យបាន ១.៤ ទៅ ២លីត្រក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។ ការញ៉ាំទឹកធម្មតាគឺជារឿងល្អបំផុត។ 

ញ៉ាំថ្នាំវីតាមីនដើម្បីបង្ការការបង្ករោគ

ការញ៉ាំវីតាមីនត្រឹមត្រូវក៏អាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ ដែលអាចួយរាងកាយប្រឆាំងការបង្ករោគនៅផ្លូវទឹកម៉ូត្រ និងការបង្ករោគផ្សេងៗទៀតបាន។ យ៉ាងណាមិញ ករណីនេះមិនត្រូវជ្រើសប្រើថ្នាំវីតាមីនដោយខ្លួនឯងដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យជាមុនឡើយ។ 

ជ្រើសរើសអាហារញ៉ាំដែលមិនមានភាពកៃឆ្នៃ ឬអាហារមានជាតិផ្អែមច្រើន

ជាតិផ្អែមអាចទប់ស្កាត់កោសិកាគ្រាប់ឈាមសក្នុងរាងកាយ មិនអាចប្រឆាំងនឹងបាក់តេរី រួមទាំងបាក់តេរីបង្ករោគនៅផ្លូវទឹកម៉ូត្រដែរ។ ចូរញ៉ាំអាហារណាដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់ដូចជា បឺរីពណ៌ខៀវ ឈឺរី ឬប៉េងប៉ោះជាដើម។ 

ថែរក្សាតំបន់ប្រដាប់ភេទឲ្យស្អាតល្អ

ចូរចៀសវាងការប្រើប្រាស់សាប៊ូ ក្រែម ទឹកអនាម័យ ម្សៅ និងស្ព្រាយមានក្លិនឈួលខ្លាំង។ ផលិតផលទាំងនេះប្រហែលជាធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រក្នុងពេលមានផ្ទៃពោះបាន។ ចូរធ្វើការងូតទឹកផ្កាឈូកចៀសវាងការដួសទឹកចាក់ងូត។ បើសិនជាត្រូវការងូតទឹក ចូរចៀសវាងការងូតទឹកលើសពីពីរដងក្នុងមួយថ្ងៃ ឬងូតទឹកកុំឲ្យយូរជាងមួយម៉ោងក្នុងមួយដង។ 

ពេលចង់នោមត្រូវទៅនោមភ្លាម

ការទប់នោមនឹងធ្វើឲ្យបាក់តេរីក្នុងប្លោកនោមរស់នៅបានកាន់ទែយូរ ហើយក៏ធ្វើឲ្យប្រឈមកាន់តែខខ្លាំងការបង្ករោគផងដែរ។ ហេតុដូច្នេះហើយត្រូវតែនោមឲ្យអស់ៗពេលចង់នោមម្តងៗ។ ចូរចាំថា ការមានសម្ពាធទៅលើស្បូនដែលកំពុងតែលូតលាស់ប្រហែលជាមានផលវិបាកច្រើន ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលនោម្តងៗ។ 

ចូរចូលបន្ទប់ទឹកមុន និងក្រោយពេលរួមភេទ

ចូរលាងសម្អាតតំបន់ប្រដាប់ភេទជាមួយនឹងទឹកក្តៅឧណ្ហៗមុនពេលរួមភេទដើម្បីកំចាត់ចោលបាក់តេរីឲ្យអស់។ អ្នកប្រហែលជាអាចប្រើប្រាស់ទឹករំអិលបន្ថែមក្នុងពេលរួមភេទបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ មិនគួររួមភេទឡើយបើសិនជាអ្នកកំពុងតែព្យាបាលការបង្ករោគនៅផ្លូវទឹកម៉ូត្រហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង