បើអ្នកចង់ឱ្យកូនអ្នកមានខួរក្បាលឆ្លាតវៃ និងខ្លាំងពូកែ អ្នកគួរតែបរិភោគអាហារខាងក្រោមក្នុងដំណាក់កាលមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកត្រូវតែពិសារអាហារដែលមានសារធាតុអ៊ីយ៉ូត ព្រោះវាអាចជំនួយដល់ខួរក្បាលកូនរបស់អ្នក។
  2. អ្នកអាចបរិភោគអាហារដែលមានសារធាតុវិតាមីនDឱ្យបានច្រើន វាមិនត្រឹមតែធ្វើឱ្យខួរក្បាលកូនអ្នកឆ្លាត ហើយថែមទាំងអាចគ្រប់គ្រងអ្នកមិនឱ្យមានអារម្មណ៍ឆេវឆាវទៀតផង។
  3. មិនត្រូវផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងស្រាទេ ព្រោះវាប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនអ្នកខ្លាំងណាស់។
  4. អ្នកត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើន ព្រោះវាល្អណាស់សម្រាប់ការលូតលាស់ខួរក្បាលរបស់កូនអ្នក។
  5. ការហាត់ប្រាណក៏ជាផ្នែកមួយដែរ ប៉ុន្តែមិនត្រូវប្រើកម្លាំងខ្លាំងពេកទេ។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តតាមវិធីទាំងនេះ ដើម្បីឲ្យកូនអាចមានខួរក្បាលជាអ្នកប្រាជ្ញបាន ដោយធ្វើឲ្យអនាគតគេមិនធម្តាឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)