​វត្ដ​ដាច់​ស្រយាល​មួយ​នៅ​ខេត្ត Phetchaburi ប្រទេស​ថៃ បាន​ប្រើប្រាស់​សំណល់​ប្លាស្ទិក​យ៉ាង​ច្រើន​ដើម្បី​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​វត្ដ Thong Noppakun បាន​ប្រកាស​ថា​កា​រ​សាង​សង់​ស្ពាន​នេះ​បាន​សម្រេច ៩២% ហើយ នឹង​បើក​សម្ពោធ​នៅ​ព្រឹក​ស្អែក​នេះ​ហើយ។ ព្រះ​ចៅ​អធិការ​វត្ដ​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្បក​ដប​ប្រមាណ ២៥ ០០០ ដប​ដែល​ភ្ជាប់​គ្នា​ដោយ​ឫស្សី​ ហើយ​ការ​ប្រើ​ប្រាស់​សម្បក​ដប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​ចូល​ទៅ​ក្នុង​សមុទ្រ។ ជាមួយគ្នាដេរ ស្ពាន​នេះ​មាន​ប្រវែង ៤២​ម៉ែត្រ​រួម​ជាមួយ​ទូក​ដែល​ធ្វើ​ឡើង​ដោយ​សំបក​ដប​ទឹក​សុទ្ធ​ចំនួន ៤ ទៀត​ហើយ​បាន​ទាក់​ទាញ​យ៉ាង​ខ្លាំង។

គួរ​បញ្ជាក់​ថា សម្បក​ដប​ទាំង​អស់​ត្រូវ​បាន​ប្រមូល​ដោយ​ប្រជាជន​ក្នុង​តំបន់​ប្រគល់​មក​ដល់​វត្ត​ដើម្បី​សាង​សង់​ស្ពាន​នេះ​ឡើង។ ដោយ​ឡែក នៅ​ក្នុង​ពិធី​សម្ពោធ​ថ្ងៃ​ស្អែក​នេះ ក៏​មាន​ព្រះសង្ឃ ៣០ នឹង​និមន្ត​កាត់​ដើម្បី​ប្រោះព្រំ​ផង​ដែរ៕

ប្រភព៖ sabay.com.kh