ការញ៉ាំអាហារអាចជារឿងពិបាកមួយបើសិនជាអ្នកមិនទាន់មានចំណង់អាហារឡើងវិញ។ អាហារប្រហែលជាមានរឿងដែលធ្វើឲ្យអ្នកមិនចូលចិត្តច្រើនបើសិនជាអ្នកកំពុងតែមានជំងឺ ឬកំពុងតែលេបថ្នាំព្យាបាលជំងឺអ្វីមួយក្នុងខ្លួន។ ប៉ុន្តែវានៅតែជារឿងសំខាន់ដែលត្រូវមានរបបអាហារប្រកបដោយតុល្យភាព។ ដូច្នេះដើម្បីទាញយកចំណង់អាហាររបស់អ្នកឡើងវិញបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ហាត់ប្រាណឲ្យបានច្រើន ព្រោះវាជារឿងដែលជួយឲ្យអ្នកកាន់តែឃ្លានអាហារ
- ចូរបន្ថែមរសជាតិដល់អាហារ ដែលវាមិនមែនជាជាតិប្រៃឡើយ តែជារសជាតិបន្ថែមដូចជា ទឹកក្រូចឆ្មា ឬឬសឈើ ឬទឹខ្មេសជាដើម
- ផ្លាស់ប្តូរពណ៌ រូបរាង និងលក្ខណៈរបស់អាហារ
- មិនត្រូវចម្អិនអាហារឆ្អិនខ្លាំងពេកទេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855